ចូលផ្ទះយប់ជ្រៅ ប្រពន្ធខឹ.ងមិន.ស្ដីរក ប្ដីទា.ញម៉ូតូជិះ.ចេញទៅក្រៅ ស្រាប់តែជួបរឿងអកុសលត្រូវបែកប្រពន្ធរហូត

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ត្រឡប់​មក​ពី​ចូលរួម​កម្មវិធី​ចូល​ផ្ទះ​យប់​ជ្រៅ ហើយ​ខឹង​ប្រពន្ធ​មិន​និយាយ​ស្តី​រក ក៏​ទាញ​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​ក្រៅ តែ​ជា​អកុសល​បែរជា​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍​ដួល​ម៉ូតូ​តែ​ម្នាក់ឯង​-ស្លា​.​-ប់​-ចោល​ប្រពន្ធ​និង​កូន​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២២ ត្រង់​ចំណុច​ខាងលិច​សាកលវិទ្យាល័យ​អន្តរជាតិ តាម​បណ្ដោយ​ឱកាស​ខ្ញុំ ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីរាយការណ៍​បន្ត​ថា ស​.​-ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ធី សុធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​ទួល​ពង្រ ស្ថិត​ក្នុង​សង្កាត់​ចោម​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​1N-8514 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ឱកាស​ខ្ញុំ ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ឡើង​ស្ពាន​ដែល​មាន​សភាព​ទួល​ចោទ​ខ្លាំង រួច​ក៏​ធ្វើ​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ហោះ​ផ្លោង​ដួល​អូស​ប្រមាណ​៥០​ម៉ែត្រ​រង​ការ​ខូចខាត​បែក​ចង្កៀង​ខាង​មុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ​ជន​រង​គ្រោះ​វិញ បាន​ហោះ​ផ្លោង​បោក​ទៅ​នឹង​ខឿន​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​-បែ-ក-ក្បា-ល​ស្លា​.​-ប់-​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​។ បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ ថែម​ទាំង​បាន​ធ្វើការ​ទំនាក់ទំនង​ស្វែងរក​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ផង​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បន្ត​ថា លុះ​មួយ​ស្ទុះ​ក្រោយមក ក៏​មាន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ស្រែក​ទ្រហោយំ​សុំ​ទោស​បុរស​រង​គ្រោះជា​ប្តី​យ៉ាង​គួរ​ឲ្យ​ស្រោក​សង្រេង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​ប្តី​បាន​ទៅ​ចូលរួម​កម្មវិធី​នៅផ្ទះ​មិត្តភក្ដិ​របស់​គាត់ រហូត​ដល់​វេលា​យប់​ជ្រៅ​ទើប​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នាង​ក៏​បាន​បើកទ្វារ​អោយ​ជន​រង​គ្រោះ ដោយ​មិន​និយាយ​ស្តី​រក​ជន​រង​គ្រោះ​អ្វី​នោះ​ទេ ព្រោះ​ខឹង​នឹង​ជន​រង​គ្រោះ​ដែល​ចូល​ផ្ទះ​យប់​ជ្រៅ​ខ្លាំង​ពេក​។ បន្ទាប់​មក ដោយសារ​តែ​ជន​រង​គ្រោះ​ខឹង​នាង​ដែល​មិន​ព្រម​និយាយ​ស្តី​រក​ខ្លួន ក៏​បាន​ទាញ​ម៉ូតូ​ជិះ​ចេញពីផ្ទះ​នៅ​ឯ​ទួល​ពង្រ ក្នុង​បំណង​ទៅ​ផ្ទះ​បងប្អូន​នៅ​ក្បែរ​កន្លែង​កើតហេតុ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​វិញ​។ ដោយឡែក ស​.​-ព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ខេត្តកំពង់ចាម ដែល​ជា​ស្រុក​កំណើត​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds