នាយក រដ្ឋមន្ត្រី ប៉ាគីស្ថាន បានចោតសួរ ទៅបេសកជនលោកខាងលិចថាយើងជាទាសកររបស់អ្នកឬដែលបានជំរុញប្រទេសរបស់លោកឲ្យថ្កោលទោសរុស្ស៊ី

(អ៊ីស្លាម៉ាបាដ)៖ លោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានវាយបកទៅលើបេសកជនលោកខាងលិច ដែលបានជំរុញប្រទេសរបស់លោកឱ្យចូលរួមការថ្កោលទោសប្រឆាំងនឹងរុស្ស៊ីជុំវិញអ៊ុយក្រែន ដោយលោកបានចោទសួរថា តើ EU ចាត់ទុកជនជាតិប៉ាគីស្ថានជា «ទាសករ» របស់ពួកគេដែរឬទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

សំបុត្ររួមមួយពីបេសកកម្មការទូតនៅដើមខែនេះបានជំរុញឱ្យសាធារណៈរដ្ឋអ៊ីស្លាមប៉ាគីស្ថានចេញមុខជាសាធារណៈប្រឆាំងនឹងទីក្រុងម៉ូស្គូ។

ឆ្លើយតបនឹងសារអំពាវនាវនេះ លោកបានវាយបកវិញយ៉ាងដូច្នេះថា «តើអ្នកគិតយ៉ាងណាចំពោះយើង? យើងជាទាសកររបស់អ្នក … អ្វីដែលអ្នកនិយាយ តើយើងត្រូវតែធ្វើមែន។

គួរបញ្ជាក់ថា ការឆ្លងឆ្លើយនេះវាកើតឡើងនៅពេលដែលប៉ាគីស្ថានសម្លឹងមើលការនាំចូលស្រូវសាលី និងឧស្ម័នពីប្រទេសរុស្ស៊ី បន្ទាប់ពីនាយករដ្ឋមន្ត្រី Khan បានទៅជួបលោក Vladimir Putin កាលពីចុងខែកុម្ភៈកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds