សាមញ្ញៗ តែសប្បាយពេញផ្ទះ ! ស្ងាត់ៗ កូនៗ និងបងប្អូន យកនំខួបកំណើត មក surprise ចែដាណា ទំាងព្រឹក អ៊ីចឹងហ្មង ពិសេស កូនប្រុសកណ្តាល សរសេរសំបុត្រមួយច្បាប់ ជូនពរម្តាយ បែបនេះ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែបងប្អូន ក៏ដូចជា អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញ ធំៗ ជាច្រើនទៀត ដែលកំពុងទទួលបាន ជោគជ័យខ្លាំង គួរឲ្យកត់សំគាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះទេ ចែដាណា ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តសប្បុរសធម៌ ដែលលោកស្រី បានធ្វើកន្លងមក ជូនអ្នកត្រូវការចាំបាច់ ជាហូរហែ មិនដែលដាច់ឡើយ នេះកើតចេញពីក្តីអាណិតស្រឡាញ់ ចេញពីបេះដូងពិតៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកមើលពីជីវិតផ្ទាល់ខ្លួនរបស់លោកស្រីវិញម្តង បើទោះរវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏ថៅកែហាងពេជ្ររូបនេះ មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនកូនៗ ទំាង3 របស់ខ្លួន ដោយនាំដើរលេង លំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងបង្កើតកម្មវិធីសប្បាយ ក្នុងផ្ទះរបស់ខ្លួន ជាញឹកញាប់ មិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ ចែដាណា ត្រូវបានកូនៗ និងបងប្អូន យកនំខួបកំណើតមក surprise ស្ងាត់ៗ ទំាងព្រឹកតែម្តង ដល់ថ្នាក់ ចែដាណា រំភើបពេក​ ក៏និយាយពាក្យទំាងនេះចេញមកថា “អរគុណកូនៗ និងប្អូនទាំងពីរ ដែលមិនដែលភ្លេច ថ្ងៃពិសេស”។

ក្នុងនោះកូនទី២ របស់លោកស្រី គឺ ព្រំ មេត្តា ហៅ តូនិច បានសរសេរសំបុត្រមួយច្បាប់ ជូនពរម្តាយ ក្នុងថ្ងៃខួបកំណើត នូវពាក្យដ៏មានន័យបែបនេះ ថា “រីករាយថ្ងៃខួបកំណើត ម៉ាក់ជាទីស្រឡាញ់ សូមជូនពរឲ្យម៉ាក់ឲ្យមានសុខភាពល្អ សំណាងល្អ ឈ្នះអស់មារសត្រូវ ជួបតែរឿងល្អៗ ជាម្លប់ដល់កូនៗ កូនស្រឡាញ់ម៉ាក់ជាងគេ, តូនិច”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ ឃើញបែបនេះ គ្រប់គ្នាសម្តែងអារម្មណ៍ទំាងនេះចេញមកថា ៖ ជីវិតរីករាយ ពោរពេញដោយភាពសុខសាន្ត, រីករាយថ្ងៃខួបកំណើត, ក្តីសុខ, រីករាយថ្ងៃកំណើត សូមអោយចែ សុខភាពល្អ មានសុភមង្គលក្នុងគ្រុមគ្រួសារ ទាំងមូល រីកចំរើនរុងរឿង ជោគជ័យគ្រប់ភារកិច្ច I love ldol, ជូនពរឲ្យសម្រស់កាន់តែស្រស់ស្អាត ក្មេងជាងវ័យ, ឡូយណាស់ចេៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប​កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds