អតីតមិត្តប្រុស Tangmo លោក Nick ដាច់ចិត្តទម្លាយចរិតពិត កាទិ ជាមនុស្ស….
ការស្លាប់បាត់បង់ជីវិតភ្លាមៗ របស់តារាសម្តែងស្រី Tangmo បានសាងភាពសោកស្តាយជាខ្លាំងដល់មហាជន ជាពិសេសមូលហេតុនៃការស្លាប់របស់នាង ក៏រឹតតែធ្វើឱ្យគេតក់ស្លុតមិននឹកស្មាន និងកាន់តែចង់ដឹងការពិតទៅទៀត។
ប្រិយមិត្តហ្វេនៗមួយចំនួនប្រហែលជាជ្រាបដឹងហើយថា តារាសម្តែងប្រុសល្បីឈ្មោះ Nick Kunatip ដែលមានវ័យ ២៧ ឆ្នាំ ធ្លាប់ជាអតីតគូស្នេហ៍ម្នាក់ដែររបស់តារាស្រី Tangmo។អស់ពេលមួយរយៈធំហើយ ដែលគេពុំដែលឃើញ Nick លូកដៃចូលឆ្លើយតបអ្វីសោះទាក់ទងនឹងបញ្ហារបស់ Tangmo
បញ្ចប់ទៅត្រឹមសារសោកស្តាយ នៅពេលដែលរកឃើញសាកសពនាងក្នុងទន្លេចៅផាយ៉ា។យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ Nick ដាច់ចិត្តទម្លាយខ្ទេចអារម្មណ៍របស់លោកក្នុងកិច្ចសម្ភាសជាមួយកម្មវិធី Tub Tu Khao របស់ទូរទស្សន៍ Amarin TV។ Nick និយាយថា ៖
«មកដល់ពេលនេះខ្ញុំនៅហាក់មិនទាន់ជឿនៅឡើយទេថា Tangmo ស្លាប់។
ខ្ញុំមានការភ្ញាក់ផ្អើលដូចអ្នកគ្រប់គ្នា ព្រោះតែហេតុផលហាក់មិនទំនង ហើយខ្ញុំក៏តាមដានព័ត៌មានមករហូត ឃើញមានចំណុចប្លែក និង មិនប្រក្រតីច្រើន ហើយក៏មានការសង្ស័យក្នុងចិត្តខ្លះ តែមិនហ៊ានសន្និដ្ឋានចេញមកច្បាស់ៗនោះទេ»។
«ចំពោះរឿងដែល Sand និយាយហេតុការណ៍ក្នុងការ Lives ខ្ញុំគិតថាមានចំណុចប្លែកច្រើន ដោយខ្ញុំគិតថាតាមរយៈសញ្ជាតិរបស់មនុស្ស បើសិនពេលកើតហេតុមានមិត្តភក្តិធ្លាក់ទឹក គឺមិនអាចទៅរួចទេដែលត្រឡប់ទៅផ្ទះនោះ ជាពិសេសគឺចំពោះបងស្រី Gatick តែម្តង។
អំឡុងពេលដែលខ្ញុំទាក់ទងគ្នាជាមួយ Tangmo ខ្ញុំឃើញថា បង Gatick និង Tangmo ស្និទ្ធស្នាលគ្នាខ្លាំង ហើយនៅជាមួយគ្នាសឹងគ្រប់ពេល ដូចមិត្តភក្តិដែលស្រឡាញ់គ្នាបាត់មុខមិនបាន ហើយពេលសម្ភាស Tangmo ក៏ធ្លាប់និយាយថាស្រឡាញ់ Gatick ខ្លាំងណាស់
ហើយមើលទៅគាត់ក៏ស្រឡាញ់ Tangmo ដូចគ្នា»។«អ្វីដែលប្លែកចិត្តនិយាយមិនត្រូវ មិនដឹងយប់នោះមានហេតុការណ៍អ្វី ហេតុអីបាន Gatick មិនជួយ Tangmo ថែមទាំងធ្វើដូចគ្មានរឿងអ្វីកើតឡើង ហើយត្រឡប់ទៅផ្ទះទៀត ដែលនេះហើយចាប់ផ្តើមធ្វើឱ្យខ្ញុំមានការសង្ស័យ។
មួយទៀតចំពោះបង Anna និង Hippo ខ្ញុំគិតថាពួកគាត់ស្រឡាញ់បង Tangmo ណាស់ ហើយក៏បានឃើញព័ត៌មានអ្នកម្តាយ Tangmo ខឹងមិនលើកទោស
តែខ្ញុំគិតថាពេលនេះមិនមែនជាពេលដាក់បន្ទុក ឬ បន្ទោសពួកគាត់ទេ ខ្ញុំគិតថាជាពេលចាប់អារម្មណ៍ និង តាមដានបន្ថែមពីមនុស្សដែលនៅលើទូកទាំងនោះល្អជាង»៕