ថ្ងៃបូជាសពជិតមកដល់ ពេលនេះម្តាយ Tangmo ប្រកាសសុំពេទ្យជំនាញ ពិនិត្យស-ពកូនស្រីម្តងទៀត
រឿងរ៉ាវការស្លាប់របស់តារាស្រី Tangmo ពេលនេះកំពុងតែដក់ជាប់ក្នុងចិត្តរបស់មហាជនស្ទើរតែទូទាំងប្រទេស ដែលម្នាក់ៗបានសម្តែងក្តីអាណិត និង ស្រណោះជាខ្លាំងទៅលើរូបនាង ដែលបានចាកឆ្ងាយដោយគ្មានថ្ងៃត្រឡប់យ៉ាងរំជួលចិត្ត។
ជាក់ស្តែង ពេលនេះម្នាក់ៗកំពុងតែរង់ចាំលទ្ធផលការស៊ើបអង្កេតរបស់ប៉ូលិស ដែលបានសួរចម្លើយទៅកាន់បុគ្គលគួរឱ្យសង្ស័យ ៥ នាក់ ដែលបានរួមដំណើរជាមួយ Tangmo ព្រោះមកទល់ពេលនេះហើយនៅពុំទាន់បញ្ជាក់បានទៀតពីហេតុផលការស្លាប់ពិតប្រាកដនោះទេ ពោលគឺមហាជនសង្ស័យថាវាជាអំពើឃាតកម្មជុំវិញហេតុការណ៍មួយនេះ។
ដោយឡែក ថ្មីៗនេះ ខណៈពេលលទ្ធផលការពិសោធ ក៏ដូជាកោសល្យវិច័យនៅពុំទាន់ចេញលទ្ធផល ពេលនេះម្តាយ Tangmo ស្រាប់តែលេចមុខសុំឱ្យលោកស្រី Pornthip Rojanasunan ដែលជាពេទ្យជំនាញឱ្យរួមចំណែកដើម្បីពិសោធ ក៏ដូចជាធ្វើកោសល្យវិច័យទៅលើសាកសពរបស់ Tangmo ម្តងទៀត ដើម្បីឱ្យកាន់តែច្បាស់ជាងនេះ ព្រោះលោកស្រីមានជំនាញលើផ្នែកនោះស្រាប់។
យ៉ាងណាមិញ ពេលនេះមហាជនស្ទើរតែទូទាំងប្រទេសហើយ ដែលកំពុងតែរង់ចាំលទ្ធផលកោសល្យវិច័យ ក៏ដូចជារឿងក្តីស៊ើបអង្កេតទៅលើភស្តុតាងផ្សេងៗដែលប្រមូលបានោះ៕