លោកពេជ្រ ស្រស់ ៖ បក្សយុវជនកម្ពុជាដាក់បេក្ខជនប្រជែងក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជាង១១០ឃុំ សង្កាត់

ភ្នំពេញ៖ មេដឹកនាំគណបក្សយុជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺមាន១១៩ឃុំ សង្កាត់ បើធៀបនឹងអាណត្តិមុន៤ គឺកើនបាន១០០ឃុំ សង្កាត់។ នេះបើយោងតាមលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាថ្លែងប្រាប់ Fast News នៅរសៀលថ្ងៃទី៧ មិនា នេះ​។

បើតាមលោកពេជ្រ ស្រស់ បានអោយដឹងថា ការកើនចំនួនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដូចនេះមានន័យថាគណបក្សយុវជនកម្ពុជាបានពង្រីកខ្លួនក្នុងឆាកនយោបាយយ៉ាងឆាប់រហ័សតាមមូលដ្ឋាន។

ដោយឡែកចំពោះគោលនយោបាយ ឃុំ-សង្កាត់ ចម្បងគណបក្សយុជនកម្ពុជា៧ចំណុចមានដូចជា ៖១, បើកវេទិកាសាធារណៈរៀងរាល់មួយខែម្តងជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋានឃុំ សង្កាត់

២, បោសសម្អាតការចរាចរនិងការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន ឃុំ សង្កាត់ ដើម្បីធានាឲ្យបានការការពារយុវជនកុំឲ្យខូចអនាគតដោយសារគ្រឿងញៀន និងពង្រឹងសុខសុវត្ថិភាពក្នុងមូលដ្ឋានឃុំសង្កាត់​

៣, ទិញរថយន្តពេទ្យសង្រ្គោះបន្ទាន់ ដឹកពលរដ្ឋមានជម្ងឺ ក្នុងមូលដ្ឋាន ឃុំ សង្កាត់ បញ្ជូនទៅមន្ទីរពេទ្យដោយមិនគិតថ្លៃសេវាដឹកជញ្ជូនឡើយ

៤, ចាស់ៗ គ្មានទីពឹង ចាប់ពីអាយុ ៦០ ឆ្នាំ ឡើងទៅនឹងទទួលបានប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀលក្នុងម្នាក់ជារៀងរាល់ខែនិងទទួលបានការថែទាំពីរដ្ឋបាលឃុំ សង្កាត់

៥, ពង្រឹងការផលិតវិស័យកសិកម្មដើម្បីទទួលបានទីផ្សារលក់ឲ្យមានតម្លៃថ្លៃ

៦, បើកវគ្គបណ្តុះបណ្តាលពហុជំនាញដល់យុវជននៅក្នុង មូលដ្ឋានឃុំ សង្កាត់ឲ្យមានជំនាញច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ពួកគេ

នឹង៧_ពង្រឹងការប្រើប្រាស់ថវិកា ឃុំ សង្កាត់ ឲ្យមានតម្លាភាព ដើម្បីពន្លឿនការអភិវឌ្ឍនានានៅក្នុងមូលដ្ឋាន ឃុំ សង្កាត់និងបង្កើនថវិកា៦០ម៉ឺនដុល្លារដល់ឃុំ សង្កាត់ក្នុងការជំរុញការអភិវឌ្ឍន៍ ឃុំ សង្កាត់ ក្នុង១ឆ្នាំនៅពេលដែលគណបក្សយុវជនកម្ពុជាឈ្នះឆ្នោតដឹកនាំប្រទេសទាំងមូល។

សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនាឡើយ។ ក្នុងនោះគ.ជ.ប ទទួលពាក្យចុះ​បញ្ជីបេក្ខជន​របស់គណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតឃុំ​សង្កាត់ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៥ ខែមីនា មានគណបក្សនយោបាយ ចំនួន ១៧គណបក្សហើយ បានដាក់បេក្ខជន ចូលរួមការបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៥មិថុនា។ ក្នុងនោះ មានតែ​គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានដាក់បេក្ខជន ឈរឈ្មោះ នៅគ្រប់ ១៦៥២ឃុំសង្កាត់ នៅទូទាំង​ប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds