គ្រូមហាជ័យ មិនអាចប្រើបារមីជួយអ៊ុយក្រែនបាន ព្រោះអ៊ុយក្រែនគោរពសាសនាយេស៊ូ (មានវីដេអូ)

វិបត្តិរុស្ស៊ី និងអ៊ុយក្រែន កំពុងក្លាយជាប្រធានបទក្ដៅគគុកមួយដែលពិភពលោកទាំងមូលកំពុងតែផ្ដោតការចាប់អារម្មណ៍ខ្លាំង។ រំលឹកថានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានទទួលស្គាល់ជាផ្លូវការនូវតំបន់ផ្តាច់ខ្លួនចំនួនពីរនៅភាគខាងកើតប្រទេសអ៊ុយក្រែន ពោលគឺសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍ ជារដ្ឋឯករាជ្យ ហើយបានដាក់ពង្រាយទ័ពនៅតំបន់ដុនបាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកនៅថ្ងៃទី២២ ខែកុម្ភៈ លោកពូទីនបាននិយាយថា កិច្ចព្រមព្រៀងទីក្រុងមីនស្កឹ គឺលែងមានសុពលភាពទៀតហើយ នៅក្នុង​ថ្ងៃ​ដដែល សភាជាន់ខ្ពស់ប្រទេសរុស្ស៊ីគឺក្រុមប្រឹក្សា​សហព័ន្ធ​បាន​អនុញ្ញាត​ជា​ឯកច្ឆ័ន្ទ​ឱ្យ​​ប្រើប្រាស់​កម្លាំង​យោធានៅ​ក្នុង​ទឹកដីទាំងនោះ ដែលពិភពលោកមើលឃើញថាជាទង្វើ-រំ-លោ-ភ-បំពានទឹកដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងរឿងវិបត្តិដ៏ធំនេះដែរ លោកគ្រូមហាជ័យ ដែលជាបុគ្គលល្បីល្បាញមួយរូបក្នុងបណ្ដាញសង្គមកម្ពុជា ទទួលបានការចោទសួរជាច្រើនពីសំណាក់អ្នកគាំទ្រថា ហេតុអ្វីមិនប្រើអំណាចបារមី ជួយដល់ប្រទេសអ៊ុយក្រែនដែលកំពុងតែជួបទុក្ខ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនេះដែរ លោកគ្រូមហាជ័យ បានចេញវីដេអូឆ្លើយតបទៅនឹងសំនួរថា រឿងអ៊ុយក្រែន និងរុស្ស៊ី គឺលោកគ្រូមិនអាចជួយបាននោះទេ ដោយសារតែព្រះខុសគ្នា គឺប្រទេសអ៊ុយក្រែនគេគោរពសាសនាយេស៊ូ អ៉ីចឹងហើយលោកគ្រូដែលគោរពសាសានាព្រះពុទ្ធមិនអាចទៅលូកដៃបានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូមហាជ័យបានលើកឡើងដូចនេះ ៖ “លោកគ្រូសូមប្រាប់ថា ប្រទេសអ៊ុយក្រែនគឺមានព្រះរបស់គេ។ ប្រទេសអ៊ុយក្រែនកាន់ ព្រះរបស់គេគឺព្រះយេស៊ូ គេហៅថាគ្រឹស្តសាសនាហ្នឹង អ៉ីចឹងគេអត់បានគោរពបារមីខាងយើងទេ អ៉ីចឹងបើអត់បានគោរពបារមីមហានគររបស់យើងគឺ បារមីរបស់យើងគឺគ្មានសិទ្ធក្នុងការទៅជួយអ៊ុយក្រែនបានឡើយ។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូបានបន្ថែមថា ៖ “ដោយសារអ្វី? ព្រះខុសគ្នា ហើយសាសនាក៏ខុសគ្នាដែរ។ អ៉ីចឹងយើងកាន់ព្រះពុទ្ធសាសនា ក៏ដូចជាមានអំណាចបារមី អ៉ីចឹងខាងអ៊ុយក្រែន គេមានព្រះតែមួយអង្គទេគឺយេស៊ូ។ អ៉ីចឹងមានតែព្រះយេស៊ូរបស់ពួកគេទេដែលអាចជួយពួកគេបាន។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds