គ្រាន់តែ ហ៊ិន ចាន់នីរ័ត្ន បង្ហើរពាក្យ Alone ភ្លាម សេង មង្គល ចូលតបយ៉ាងផ្អែមបែបនេះភ្លែត
ចំពោះទំនាក់ទំនងរវាង ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រយុវវ័យ ជាមួយនឹងសកម្មភាពផ្អែមល្ហែមល្អូកល្អិននឹងគ្នាយ៉ាងឥតល្ហែរបស់អ្នកទាំងពីរ។ មិនថាការឡាយវីដេអូ បង្ហោះរូបភាពជាគូ និង សារឆ្លើយឆ្លងគ្នាសុទ្ធតែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តអៀនជំនួស ព្រមទាំងកាន់តែចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតមែន។
ជាក់ស្ដែងថ្មីៗនេះ តារាប្រុសស្រីមួយនេះ កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តចំពោះ អ្នកទាំងពីរ ខ្លាំងជាថ្មីទៀត បន្ទាប់ពីបានឃើញ សម្ដីដ៏ផ្អែមរបស់ លោក សេង មង្គល និយាយទៅកាន់ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ខណៈពេលដែលឃើញលើបណ្ដាញសង្គមនាង បង្ហោះពោលពាក្យថា ៖ «Alone but not lonely» ភ្លាម មិនបង្អង់យូរ ក៏បានឃើញលោកចូលខមមិនតបវិញបែបនេះថា៖ «But lovely»។
ក្រោយឃើញការខមមិនរបស់ លោក សេង មង្គល បែបនេះហើយ អ្នកគាំទ្រដែលតាមដាន និង ស្រឡាញ់គាំទ្រចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នានោះ ក៏បាននាំគ្នា React បេះដូងបង្ហាញពីក្ដីរំភើបលើខមមិនរបស់លោកគ្រប់គ្នាផងដែរ៕