ប្រធានាធិបតីរុស្សី ពូទីន និងប្រធានាធិបតីតួកគី អឺដូហ្គាន់ ពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហាអ៊ុយក្រែន, ពូទីន បញ្ជាក់៥ចំណុចសំខាន់ៗជូនភាគីតួកគី
(មូស្គូ)៖ ប្រធានាធិបតីរុស្សី លោក ពូទីន និងប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២។
យោងតាមវិមានក្រឹមឡាំង ក្នុងកិច្ចសន្ទនាខាងលើ លោក ពូទីន បានបញ្ជាក់ប្រាប់សមភាគីតួកគីលើប៉ុន្មានចំនុចដូចខាងក្រោមថា៖
១៖ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយអាជ្ញាធរអ៊ុយក្រែន និងប្រទេសដទៃទៀត ដើម្បីដោះស្រាយស្ថានការណ៍ដោយសន្តិវិធី។
២៖ ទីក្រុងមូស្គូសង្ឃឹមថាទីក្រុងកៀវនឹងមានវិធីសាស្រ្តស្ថាបនាបន្ថែមទៀតនៅក្នុងជុំបន្ទាប់ នៃកិច្ចចរចាជាមួយរុស្ស៊ី។
៣៖ ប្រតិបត្តិការពិសេសកំពុងដំណើរការដូចការគ្រោងទុក។ រុស្ស៊ី កំពុងផ្តោតតែលើហេដ្ឋារចនាសម្ព័ន្ធយោធាប៉ុណ្ណោះ ហើយយកចិត្តទុកដាក់បំផុតដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជនស៊ីវិល។
៤៖ ប្រតិបត្តិការនេះអាចផ្អាកបានលុះត្រាតែទីក្រុងកៀវបញ្ឈប់សកម្មភាពយោធា និងយល់ព្រមតាមការទាមទាររបស់រុស្ស៊ី។
៥៖ រុស្សីត្រៀមខ្លួនជាស្រេចដើម្បីជួយជម្លៀសពលរដ្ឋតួកគីចេញពីអ៊ុយក្រែន៕