សហរដ្ឋ អាមេរិកបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ ទៅប្រទេសវេណេហ្ស៊ុយអេឡា ចំពេលមានកិច្ចប្រឹងប្រែងដើម្បីស្វែងរកប្រភពផ្គត់ផ្គង់ប្រេងជំនួសប្រេងរុស្ស៊ី

(វ៉ាស៊ីនតោន)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមួយក្រុមបានធ្វើដំណើរទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីជួបជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Nicolás Maduro ខណៈដែលជម្លោះរបស់រុស្ស៊ីជាមួយអ៊ុយក្រែននៅតែបន្តឡើងកម្តៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២។

ដោយដកស្រង់ប្រភពជាច្រើនដែលមិនបញ្ចេញឈ្មោះ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កិច្ចប្រជុំនេះគឺជា «ដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតមួយ» របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីបានផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសនេះក្នុងឆ្នាំ២០១៩។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាម «បំបែករុស្ស៊ីចេញពីសម្ព័ន្ធមិត្តអន្តរជាតិដែលនៅសេសសល់របស់ខ្លួន» ខណៈដែលមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះជឿថា សម្ព័ន្ធមិត្តរបស់ទីក្រុងម៉ូស្គូនៅអាមេរិកឡាទីន «អាចក្លាយជាការគំរាមកំហែងផ្នែកសន្តិសុខ ប្រសិនបើការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី នៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ»

ការបញ្ជូនគណៈប្រតិភូនេះទៀតសោត ត្រូវបានគេមើលឃើញថា កើត ឡើង ចំពេល មាន កិច្ច ប្រឹងប្រែង ដើម្បី ស្វែងរកប្រភពផ្គត់ផ្គង់ប្រេងជំនួស ប្រេង របស់ រុស្ស៊ី៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds