ទីបំផុតរឿងស្លា.ប់របស់ តេងម៉ូ ដល់ភាគបញ្ចប់ ក្រោយសមត្ថកិច្ចប្រកាសថាបិទសំណុំរឿង ដោយសន្និដ្ឋានបែបនេះ
ជឿជាក់ថា មហាជនប្រាកដជាជ្រាប់ច្បាស់ពី ករណីរអិលជើងធ្លាក់ទឹក រហូតដល់ថ្នាក់ល.ង់ទឹកស្លា.ប់ របស់តារាសម្តែងថៃ Tangmo ដែលធ្វើឲ្យ អ្នកគាំទ្រទាំងក្នុងប្រទេសខ្លួននិងក្រៅស្រុក សុទ្ធតែផ្ទុះការសង្ស័យច្រើនរាប់មិនអស់ ជុំវិញករណីមួយនេះ។
យ៉ាងណាមិញ មុននេះបន្តិច សមត្ថកិច្ចបានប្រកាសនឹងបិទសំណុំរឿងនៃការបាត់.ប.ង់ជីវិតរបស់តារាសម្តែងរូបនេះ នៅសប្តាហ៍ក្រោយ ដោយបានសន្និដ្ឋានថា នេះគ្រាន់តែជា ឧបទេ្ទវហេតុតែប៉ុណ្ណោះ។
រំលឹកថានៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ គេបានប្រកាសរកឃើញសាកស-ពតារាស្រី Tangmo ដែលបានបាត់ខ្លួនតាំងពីយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជាង ១០ និង ៤០ នាទីយប់ ដោយចំណាយពេលប្រមាណជាង ៣៨ ម៉ោងក្នុងការរុករក។
ក្រោយលើកសាកស-ពចេញពីទឹកទន្លេចៅផាយ៉ា គេបានបញ្ជូនសាកស-ពតារាស្រីរូបនេះ ទៅធ្វើកោ-សល្យវិច័-យ នៅស្ថាប័ន Institute of Forensic Medicine ដែលជាពេទ្យនគរបាលប្រចាំក្រុងបាងកក ក្នុងនោះអ្នករួមដំណើរមកជាមួយគឺជានាយ Bird គូស្នេហ៍របស់តារាស្រី Tangmo។
ក្រោយពីបានចូលដល់បន្ទប់វះកាត់ Bird បានបង្ហើបប្រាប់នាយ Ekkapun Bunluerit ថា៖ «អំឡុងពេល Tangmo នៅរស់នាងមានបំណងចង់យកសាក-ស-ព-នាង ផ្តល់ឱ្យខាងសាលាពេទ្យ
ដើម្បីឱ្យសិស្សពេទ្យបានរៀន និងសិក្សាពិសោធន៍ពីរាងកាយនាង។ ហើយនាងក៏បានស្វែងរកឯកសារផ្សេងៗពាក់ព័ន្ធនឹងការបរិច្ចាគសាកស-ព ប្រសិនបើមានសរីរាង្គផ្នែកណាមួយដែលអាចបរិច្ចាគបាន គឺវានាងពេញចិត្តធ្វើវាដោយរីករាយ»។
ក្រោយប្រទះឃើញសា-កស-ពរបស់តារាស្រី Tangmo ហើយ ពិតជាធ្វើឱ្យមហាជន ក៏ដូចជាក្រុមគ្រួសាររបស់នាងស្ទើរតែទទួលយកពុំបានឡើយ។ ជាពិសេស បើងាកមកមើលពីមិត្តៗនៅក្នុងសិល្បៈជាមួយនាងវិញ ក្រោយបានឮដំណឹងនេះម្នាក់ៗស្តើរស្រឡាំងកាំង ថែមទាំងបង្ហោះសារដ៏សោកសៅ។
ដោយឡែកម្តាយរបស់តារាស្រីថៃ Nida Patcharaveerapong (Tangmo) បានក្លាយជាផ្ទាំងស៊ីបរបស់មហាជន ជាពិសេសតារាៗថៃ ក្រោយគាត់បាននិយាយថា បានអភ័យទោសដល់ម្ចាស់ទូកល្បឿនលឿន ដែលកំពុងរងការចោទប្រកាន់ថា ជាដើមហេតុបណ្ដាលឱ្យកូនស្រីគាត់ស្លា-.-ប់ បន្ទាប់ពីបុរសរូបនោះ អះអាងថាផ្តល់សំណងចំនួន ៣០លានបាត ដែលស្មើនឹងជាង ៩១៨,០០០ដុល្លារអាមរិក។
អ្នកស្រី Panida Siriyuthayothin ដែលត្រូវជាម្តាយតារាស្រី Tangmo បានធ្វើការកត់សម្គាល់ក្នុងបទសម្ភាសន៍នៅកម្មវិធី «Hone Krasae» លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដែលមានលោក Noom Kanchai ជាពិធិករថា គាត់បានអភ័យទោសទាំងស្រុងចំពោះលោក Tanupat Lerttaweewit (Por) ដែលជាម្ចាស់ទូកបង្កហេតុ និងដៃគូប្រុសម្នាក់ទៀតគឺលោក Phaiboon Trikanjananun (Robert)។
អ្នកស្រីបាននិយាយថា Por មានការគិតគូរយកចិត្តទុកដាក់លើលោកស្រី និងតែងតែទូរស័ព្ទទៅសួរសុខទុក្ខ ហើយសុំទោសជារៀងរាល់ថ្ងៃ ចាប់តាំងពីមានឧបទ្ទវហេតុនេះ។ ហើយរូបគេថែមទាំងចង់ជូនអ្នកស្រីដល់ទៅ ៣០លានបាត ជាថ្លៃជំងឺចិត្តសម្រាប់ការបាត់បង់ Tangmo ។
លោកស្រីបានទទួលយកសំណង ៣០លានបាតពីលោក Por ដែលជាចំនួនទឹកប្រាក់ដែលលោកស្រីបានស្នើ។ លោកបានថ្លែងថា «សូមនិយាយថាប្រសិនបើ Mo រកបាន១លានបាតពីរឿងភាគទូរទស្សន៍។ ហើយប្រសិនបើនាងរស់នៅ ៣០ឆ្នាំទៀត ខ្ញុំអាចគុណនឹង៣០។ នេះនៅមិនទាន់រាប់បញ្ចូលការបាត់បង់ចំណូលពីការងារថតម៉ូដែល»។ អ្នកស្រីក៏បាននិយាយថា កូនស្រីរបស់គាត់មានអាយុ៣៧ឆ្នាំ នៅពេលនាងស្លា.-ប់។
ទោះជាយ៉ាងណា លោកស្រីក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះមិត្តជិតស្និទ្ធិមួយចំនួនរបស់ Tangmo ហើយនឹងមិនអត់ទោសដល់អ្នកគ្រប់គ្រងរបស់ Tangmo គឺនាង Idsarin Juthasuksawat (Gatick) ចំពោះការខកខានមិនបានទាក់ទងលោកស្រីរហូតដល់៣ថ្ងៃ បន្ទាប់ពីសោ-កនាដកម្មដ៏រន្ធ-ត់នេះ។
ក្រោយបញ្ចប់កិច្ចសម្ភាសន៍កម្មវីខាងលើ មហាជន រួមទាំងតារាថៃជាច្រើនបានសម្តែងការខកចិត្តយ៉ាងខ្លាំង ព្រមទាំងរិះគន់ចំៗលើអ្នកស្រី Panida។ ស្របពេលដែលលោក Dayos Dechjob ដែលត្រូវជាបងជីដូនមួយរបស់ Tangmo ក៏បានបង្ហោះសារដ៏ខ្លីមួយក្នុងបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីការខកចិត្ត អមជាមួយរូបសញ្ញាបេះដូងបែកដាក់ផងដែរ៕