ក្តុកក្តួលណាស់! លេចវត្តមានតារានិងបុគ្គលល្បីៗជាច្រើនទៅចូលរួមក្នុងកម្មវិធីបុណ្យសពរបស់លោក អៀង ចេនឡា ដើម្បីជូនដំណើរលោកជាលើកចុងក្រោយ
ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោក អៀង ចេនឡា បានប្រកាសធ្លាក់ខ្លួនឈឺធ្ងន់ដោយសារតែលោកត្រូវទឹកចូលសួត និងត្រូវបានបូមយកចេញវិញ ដែលលោកត្រូវសម្រាកព្យាបាលផងដែរ។ជាក់ស្ដែងផងដែរនោះក្រោយសម្រាកព្យាបាលមួយរយៈស្រាប់តែលោកបង្ហាញវត្តមានជាថ្មីហាក់មានសភាពស្គមស្គាំងខ្លាំងមើលសឹងតែមិនស្គាល់ទៅហើយដែលសូវប្រែរូបរាងមិនសូវមានសាច់មានឈាមដូចមុនឡើយ
ដែលធ្វើអោយមហាជនមានក្ដីបារម្ភចំពោះលោកជាខ្លាំងពេលឃើញលោកប្រែជាបែបនេះដោយមហាជនជាច្រើនបានជូនពរលោកជាច្រើនផងដែរ។ ដោយឡែកទៀតសោតបើងាកមកមើលពីស្ថានភាពរបស់លោកពេលនេះកាន់តែធ្ងន់ធ្ងរខ្លាំងដល់ថ្នាក់ប្រែរូបរាងជាស្គមស្គាំងខ្លាំងលែងនិយាយដឹងអីហើយរវើរវាយបាត់បង់ ការចងចាំ
ពេលនេះលោកកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រដោយក្នុងនោះពិធីករល្បីឈ្មោះក្នុងស្ថានីយទូរទស្សន៍ ហង្សមាស លោក សុខ រ៉ាសុី បានរៀបរាប់បែបនេះថា ៖អៀង ចេនឡា គាត់ជាតារាចម្រៀង ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ សូមអធ្យាស្រ័យផង សម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន។
បន្ថែមពីនេះស្រាប់តែថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះលោក សុខ រ៉ាសុីបានបង្ហោះសារមួយឃ្លាធ្វើអោយមហាជនកាន់តែតក់ស្លុតខ្លាំងថា “បងប្រុសខ្ញុំ អៀង ចេនឡា ត្រូវការ ឈា ម 6កំប្លោក ដើម្បីសង្គ្រោះបន្ទាន់ មានបងប្អូនណា អាចបរិច្ចាកឈា ម បានទេ។ Tel: 012 33 81 53 / 070 813 512″ ។ក្រោយពេលប្រកាសស្វែងរកឈាមមិនទាន់និងបានប៉ុន្មានផងនោះនៅមុននេះបន្តិចវេលាម៉ោងប្រហែលជា ៩ យប់នេះលោក អៀង ចេនឡា
បានទទួលមរណភាពទៅហើយដោយសារតែមិនអាចទ្រាំទ្រនិងជំងឺបានតទៅទៀត ធ្វើអោយមហាជនជាច្រើនមានការតក់ស្លុតចិត្តជាខ្លាំងនេះបើយោងតាមរយៈការបង្ហោះសាររបស់លោក សុខ រ៉ាសុី ដែលជាប្អូនប្រុសបានរៀបរាប់តាមរយៈសារមួយឃ្លាយ៉ាងក្តុកក្តួលថា“ហេតុអីទេវតាធ្វើបាបខ្ញុំម៉្លេះ បងប្អូន សល់តែពីរនាក់ ឥលូវបងប្រុសខ្ញុំចាកចេញទៅម្នាក់ទៀតហើយ!”។
ដោយឡែកទៀតសោតបើងាកមកមើលក្នុងទិដ្ឋភាពពិធីបុណ្យសពរបស់លោក អៀង ចេនឡា វិញពិតជាស្រងោះស្រងោចណាស់ ពរពេញដោយក្ដីក្រៀមក្រំឃើញហើយស្រណោះណាស់ ដោយក្នុងនោះក៏មាននៅវត្តមានតារានិងបុគ្គលល្បីៗជាច្រើន
បានទៅចូលរួមក្នុងកម្មវិធីបុណ្យសព ៧ ថ្ងៃរបស់លោក អៀង ចេនឡា ផងដែរ ដែលរៀបចំធ្វើឡើងនៅ គេដ្ឋាន ដែលស្ថិតនៅ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ3 ខ័ណ្ឌពោធិសែនជ័យ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖