មហាជននាំគ្នា ប្រតិកម្ម យ៉ាងខ្លាំង ក្រោយម្តាយ Tangmo និយាយថា Tangmo មិនមែនជាកូនរបស់ខ្លួនបង្កេីត…!
អ្នកស្រី Panida Sirayuthyothin បានប្រតិកម្មនឹងព័ត៌មានមិនពិត បន្ទាប់ពីមានអ្នកចែកចាយថា គាត់មិនមែនជាម្ដាយបង្កើតរបស់ Tangmo។ ក្នុងនោះ អ្នកស្រី បានបញ្ជាក់ថា គាត់គឺជាម្ដាយពិតប្រាកដ បានសម្រាលកូនស្រី និង ចិញ្ចឹមបីបាច់នាងតាំងពីតូចក្រូចឆ្មាម្ល៉េះ សូម្បីតែមុខមាត់ដូចគ្នាដែរ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាចែកចាយក្នុងអំឡុងពេលនេះ គឺព័ត៌មានចាស់ជីកកាយកាលពីឆ្នាំ ២០១៥ ថា ម្ដាយពិតប្រាកដរបស់ Tangmo Nida បានទទួលមរណភាពហើយ។ ហើយកូនពៅរូបនេះ ក៏មិនមានម្ដាយបង្កើតដែរ។ ដូច្នេះហើយ ទើបធ្វើឱ្យមានការងឿងឆ្ងល់ថា តើនេះ ជាការពិត ឬ យ៉ាងណា? ព្រោះដំណឹងនេះ និង ពាក្យចចាមអារ៉ាម កំពុងតែកើនឡើងច្រើន។
ជាក់ស្ដែង នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២២ ក្នុងបទសម្ភាសជាមួយនឹង អ្នកស្រី Panida ដែលបានចោទសួរអំពីរឿងនេះ។ ម្ដាយរូបនេះ បានបញ្ជាក់ថា គាត់គឺជាម្ដាយបង្កើតរបស់កូន (Tangmo) មិនមែនជាម្ដាយចុងទេ។ Tangmo មានមុខមាត់កាត់ទៅគាត់។ ហើយគាត់បានបង្កើតកូន និង ចិញ្ចឹមឱ្យធំឡើងដោយផ្ទាល់ដៃ សូម្បីមេដោះក៏គ្មានដែរ។
លើសពីនេះ ម្ដាយ Tangmo ក៏បាននិយាយទៀតថា គាត់គឺជាម្ដាយបង្កើតរបស់កូន បើទោះជានាង ធ្លាប់ត្រូវឆ្លងកាត់ការវះកាត់កែសម្រស់ខ្លះ ក៏ដោយ៕