ចិន ប្រកាសធ្វើសមយុទ្ធយោធា នៅក្បែរឆ្នេរសមុទ្រវៀតណាម ក្នុងតំបន់សមុទ្រចិនខាងត្បូង

(ប៉េកាំង)៖ ចិន បានប្រកាសពីការធ្វើសមយុទ្ធយោធាមួយមានរយៈពេលជាង១សប្ដាហ៍ នៅឯសមុទ្រចិនខាងត្បូង ក្នុងតំបន់មួយដែល ស្ថិតនៅចន្លោះរវាងខេត្តហៃណាន់ (Hainan) និងប្រទេសវៀតណាម ដោយព្រមានឱ្យកប៉ាល់នានានៅឱ្យឆ្ងាយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ, រដ្ឋបាលសុវត្ថិភាពសមុទ្រនៃខេត្តហៃណាន់របស់ចិន បានបញ្ជាក់ថា សមយុទ្ធយោធាខាងលើ នឹងត្រូវចាប់ផ្ដើមចាប់ពីប្រកាសនេះ រហូតដល់ថ្ងៃទី១៥ ខែមីនា។

ប៉ុន្តែ ទាំងក្រសួងការពារជាតិចិន និងក្រសួងការបរទេសវៀតណាម មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈសមយុទ្ធយោធានេះរបស់ ចិន កើតមានឡើងក្នុងបរិបទដែលពិភពលោកកំពុងផ្ដោតលើសង្រ្គាមនៅអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds