ខ្លោចចិត្តណាស់! ក្រោយឃើញទិដ្ឋភាពពលរដ្ឋអាល្លឺម៉ង់រាប់ពាន់នាក់ ចេញមកទទួលឱ្យជនភៀសខ្លួនអ៊ុយក្រែន ស្នាក់នៅផ្ទះជាមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅស្ថានីយ៍រថភ្លើងកណ្តាលទីក្រុងប៊ែកឡាំង រថភ្លើងដែលធ្វើដំណើរមកពីទិសខាងកើតដឹកជនភៀសខ្លួនរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ភាគច្រើនជាមនុស្សចាស់ ស្ត្រី និង កុមារ (បុរសៗត្រូវធ្វើទ័ព) ដែលភៀសខ្លួនចេញពីសង្រ្គាមលោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន កំពុងផ្ទុះកក្រើកព័ត៌មានដែលធ្វើឲ្យពិភពលោករំជួលចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះគោលការណ៍សប្បុរសធម៌បានអនុម័តអភ័យឯកសិទ្ធពិសេសសម្រាប់ជនជាតិអ៊ុយក្រែន អ្នក​ដែល​ចង់​បន្ត​ដំណើរ​ទៅ​គ្រប់ទីកន្លែង​នឹងទទួល​បាន​សំបុត្រ​រថភ្លើង​ដោយ​ឥត​គិត​ថ្លៃ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ទ្វីប​អឺរ៉ុប។ អស់​អ្នក​ដែល​មិនមានទីស្នាក់អាស្រ័យនឹង ត្រូវ​នាំ​ចុះ​ទៅ​កាន់​សាលដាក់អ្នកដំណើរ​ដែល​មានទីតាំងក្នុងរូង​ភ្នំនៃប្រទេសអាល្លឺម៉ង់់ដើម្បីការពារសន្តិសុខពួកគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែលពិភពលោក​រក​ឃើញ​ គឺ​ជា​ប្រតិបត្តិការ​ដ៏​ធំ​មួយ​ដើម្បី​ស្វាគមន៍​ជនជាតិអ៊ុយក្រែននោះគឺ អាហារ និង ភេសជ្ជៈគ្រប់ប្រភេទត្រូវបានចែកជូន រួមជាមួយនឹងស៊ីមកាតសម្រាប់ទូរស័ព្ទទំនាក់ទំនងគ្នា ហើយនៅទីនោះមានក្រុមគ្រូពេទ្យ អ្នកបកប្រែ អ្នកស្ម័គ្រចិត្តជាយុវជនយុវនារីជាច្រើនមកពីជុំវិញតំបន់អឺរ៉ុប ដើម្បីជួយសម្រួលការស្នាក់នៅបណ្តោះអាសន្នរបស់អ្នកភៀសខ្លួនទាំងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែគួរឲ្យរំភើបខ្លាំងស្ទើរតែស្រក់ទឹកភ្នែកទៀតនោះ ​ហ្វូង​មនុស្ស​រាប់រយ​គ្រួសារ​ជា​ជនជាតិ​អាឡឺម៉ង់​កំពុងឈរ​នៅ​ទី​នោះ​ផង​ដែរជាមួយនឹងស្នាមញញឹម ដើម្បី​ផ្តល់​កន្លែងស្នាក់នៅ​ដល់​ជនភៀសខ្លួនទាំងនោះ។ ពួកគេបានកាន់ផ្លាកសញ្ញាធ្វើពីក្រដាសសរសេរអក្សរថា៖ «ផ្ទះខ្ញុំអាចដាក់បានមនុស្សពីរនាក់!»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

« ផ្ទះយើងមានបន្ទប់ធំមួយ សម្រាប់មនុស្សបីនាក់។ ក្មេងៗក៏ស្វាគមន៍ដែរ! ដរាបណាអ្នកចង់បាន»

« ផ្ទះខ្ញុំមានទទួលស្ត្រី និង កូនតូចៗ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកម៉ាក់ម្នាក់ឈរបីកូនស្រី ជាមួយនឹងដៃ​កាន់​ផ្លាក​សញ្ញា​សរសេរ​ថា​៖ ​«​ម៉ាក់​ម្នាក់ កូន​ពីរ ៤ ដល់ ​៦​សប្ដាហ៍» ។ គួរឱ្យដឹងថា អ្នកភៀសខ្លួនទាំងអស់អាចរើសអ្នកដែលខ្លួនចង់ទៅនៅជាមួយ ដោយពួកគេមានរថយន្តរង់ចាំអ្នករួចជាស្រេច ជាមួយនឹងទិដ្ឋភាពកងរំពងដោយភាពកក់ក្តៅ និង សំឡេងមនុស្សធម៌ ការឲបអរគុណដោយទឹកភ្នែកហូរពីស្ត្រីជនភៀសខ្លួន។ កាន់តែរំជួលចិត្តទៀតនោះ វេលារសៀលថ្ងៃទី៤ ខែមិនា នេះ មាន​ការ​ទះ​ដៃ​អបអរ​ជា​ខ្លាំង ខណៈ​បុរស​ដែល​ប្រើ​មេក្រូហ្វូន​បន្លឺពីស្ថានីយសួរ​ថា៖ «តើ​មាន​នរណា​ម្នាក់​អាច​យក​គ្រួសារមានគ្នា ១៣នាក់​ បាន​ទេ?» ហើយគ្រានោះ​មានបុរស​ម្នាក់​បោះ​ជំហាន​ទៅ​មុខព្រមទទួល ហើយសំឡេងកងរំពងនៃមហាជនហ៊ោរទះដៃអបអរពេញស្ថានីយ៍រថភ្លើង។ វាជាទិដ្ឋភាពនៃសកម្មភាពមនុស្សធម៌គ្មានព្រំដែនដ៏គួរឲ្យរំភើប និង ចងចាំក្នុងប្រវត្តិសាស្ត្រពិភពលោក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាវជ្រាវ និង ចងក្រងពី៖ BBC News, Teller Reports.com

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds