ចេះតែឆ្ងល់ថា Tangmo ស្និទ្ធជាមួយប៉ាខ្លាំង មកដល់ពេលនេះទើបដឹងថា ម្ដាយជាមនុស្សបែបណា
ថៃ៖ ខណៈមនុស្សពេញមួយប្រទេស និង មិត្តសំណព្វចិត្ត Tangmo ដែលខំប្រឹងយ៉ាងខ្លាំ ងក្នុងការរកយុត្តិធម៌អោយមិត្ត ក្នុងការ ស្លា.ប់.យ៉ាងអាថ៌កំបាំងរបស់តារាសម្ដែងស្រីនេះ។ ដោយឡែក ម្ដាយនាងបែរជាទទួលយកប្រាក់ជាសំណងទៅវិញ។
មិនតែប៉ុណ្នោះ ម្ដាយ Tangmo ថែមទាំងបកមកបន្ទោស Hippo និង Anna ដែលជាមិត្តស្លាប់រស់ ខំជួយលូកដៃក្នុងការស្វែងរកការពិតនៃការធ្លាក់ទឹកដ៏គួរឲ្យសង្ស័យរបស់កូនស្រីទៅវិញ។ ដូច្នេះ មហាជនមានការខកចិត្តជាខ្លាំងទៅលើម្ដាយរបស់តារាស្រីនេះ ដែលយកទឹកលុយធំជាងទឹកចិត្ត។
ម៉្យាងទៀត មហាជននាំគ្នាចោទថា មិនបាច់ឆ្ងល់ហេតុអ្វីបានជាតេងម៉ូស្រលាញ់ប៉ានាងខ្លាំងយ៉ាងនេះនោះ ព្រោះតែម្ដាយនាងមិនមើលឃើញតម្លៃរបស់កូនស្រីខ្លួន ដែលបាត់បង់ជីវិតទាំងមិនអស់ចិត្ត។ ចំណែកឯ ពេលនេះមហាជនកាន់តែអាណិត Tangmo មួយកម្រិតទៀតដែលមានម្ដាយបែបនេះ។
ទន្ទឹមនឹងនោះ មហាជនក៏ងាកមកអាណិត Hippo និង Anna ដូចគ្នា ដែលអ្នកទាំងពីរមានទឹកចិត្តចង់វែកមុខរកជនបង្កហេតុជាងម្ដាយមិត្តទៅទៀត។ តែទោះបីជាយ៉ាងណា ម្ដាយ Tangmo ជ្រើសរើសលុយជាដំណោះស្រាយទៅហើយ៕