ពិតជាស្អាតមែន ឈុតសម្លៀកបំពាក់របស់តារាចម្រៀង តន់ ចន្ទសីម៉ា ដែលត្រៀមថតបទថ្មីលើទឹកដីអង្គរ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

តារាចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្ម Galaxy កញ្ញា តន់​ ចន្ទសីម៉ា ដែលកញ្ញា ជាតារាចម្រៀងស្រីម្នាក់ ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ និងក្តោបបានទីផ្សារយ៉ាងច្រើន ពិសេស គឺទៅលើបទចម្រៀងរបស់កញ្ញា នីមួយៗចេញមក ធ្វើឲ្យមហាជន មានការពេញចិត្តស្តូកតែម្តង។

រាល់បទចម្រៀងនីមួយៗរបស់ តន់ ចន្ទសីម៉ា ត្រូវបានមហាជន ក៏ដូចជាហ្វេនៗជាច្រើនមានការចាប់អារម្មណ៍ និងកោតសរសើរ ពីទឹកដមសំឡេងដ៏ពិរោះរបស់នាង ។ តន់ ចន្ទសីម៉ា អាចប្រើប្រាស់សំលេងក្នុងទម្រង់បទភ្លេងបានច្រើនបែប ។ កាលពីពេលថ្មីៗនេះ បទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា ក្នុងបទ “Are you ok?” ផ្ទុះកក្រើកពេញបណ្តាញសង្គម មានទាំងបរទេស និង កម្ពុជា គាំទ្រយ៉ាងខ្លាំង។

នៅក្នុងថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២២ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយបានធ្វើការផុសរូបរបស់កញ្ញា តន់ ចន្ទសីម៉ា ដោយស្លៀកសំលៀកបំពាក់ ថត នូវ MV ថ្មី លេីទឹកដី​អង្គ​រ ។ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nob Dane SamAngkar បានបង្ហោះឲ្យដឹងថា ” ឈុតសម្លៀក​បំពាក់​MV ថ្មី​ លេីទឹកដី​អង្គ​រ របស់​​ប្អូន​ស្រី​ Ton ChanSeyma តន់ ចន្ទសីម៉ា អរគុណ​ដល់​ហាង​សូត្រ​ខ្មែរ​ Artisans Angkorសម្រាប់​កន្សែង​សូត្រ​និង​ សម្លុយ​សូត្រ​ក្បាល​កី​ ចូលរួម​ដោយ​ក្តី​ស្រលាញ់​ ពី​ ប្រជាជន​ខ្មែរ​ (ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​)”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds