ព្រឺសម្បុរណាស់! កូនស្រីចិញ្ចឹម Tangmo ថាឃើញ Tangmo មកផ្ទះ ហើយអង្គុយយំមុខបន្ទប់ទឹករាល់ថ្ងៃ
មួយរយៈក្រោយនេះ គេសង្កេតឃើញថារឿងរ៉ាវរបស់តារាស្រី Tangmo ហាក់កាន់តែក្តៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺមហាជនហាក់នៅតែមានចម្ងល់ខ្លាំង ចំពោះបញ្ហាដែលកើតឡើងនៅរាត្រីថ្ងៃកើតហេតុ ដោយមកទល់ពេលនេះរឿងរ៉ាវមួយនេះ បានក្លាយជាក្តីស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមប៉ូលិស។
ថ្មីៗនេះ ស្រាប់តែលេចឮពាក្យចចាមអារ៉ាមចេញពីទំព័រ Jae Moy 108 ថា ៖ «កូនស្រីចិញ្ចឹម ឬ កូនស្រីធម៌របស់ Tangmo គឺនាងតូច Easter បានឃើញព្រលឹងរបស់ Tangmo មកផ្ទះ ហើយយំមុខបន្ទប់ទឹករាល់ថ្ងៃ»។
កូនស្រីចិញ្ចឹម ៖ «ហេតុអីខ្លាឃ្មុំ ម៉ូ (ឈ្មោះហៅក្រៅ Tangmo) មកអង្គុយយំមុខបន្ទប់ទឹករាល់ថ្ងៃអ៊ីចឹង? ខ្លាឃ្មុំឈប់ស្រឡាញ់ពួកយើងហើយមែន? ហេតុអ្វីបានជាមិននៅផ្ទ»។
អ៊ុំស្រីមេដោះ ៖ «ព្រឺសម្បុរណាស់»។
បន្ថែមពីនេះ គេក៏ឃើញ Anna ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo បានចូលខំមិនលើផុសនោះថា ៖ «ហើយដឹងដោយរបៀបម៉េច?»។
គួរបញ្ជាក់ឱ្យដឹងដែរថា Easter ជាកូនស្រីបង្កើតរបស់ Gatick ដែល Tangmo ចិញ្ចឹមមើលថែម និង ស្រឡាញ់ដូចកូនបង្កើត ហើយព្យាយាមសន្សំលុយគ្រប់យ៉ាងដើម្បីបញ្ជូននាងទៅរៀនសាលាល្អ។ បច្ចុប្បន្ននាងមានអាយុជិត ៥ ឆ្នាំហើយ៕