លោក Zelenskyy សុំជូបចរចាដោយផ្ទាល់ ជាមួយលោក Putin

ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy នៅថ្ងៃទី០៣ខែមីនា បានអំពាវនាវឲ្យមានការចរចាដោយផ្ទាល់ ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ដើម្បីឲ្យជម្លោះរវាងប្រទេសរបស់ពួកគេបញ្ចប់ តែលោក Zelenskyy ចំអកថា “គាត់មិនខាំទេ”។

ក្នុងកិច្ចប្រជុំថ្ងៃទី៧ខែកុម្ភៈរបស់លោក Putin ជាមួយប្រធានាធិបតីបារាំង Macron ដែលមេដឹកនាំទាំង២ត្រូវបានគេមើលឃើញថាអង្គុយនៅឆ្ងាយពីគ្នា, លោក Zelenskyy បានលើកឡើងថា “អង្គុយជាមួយខ្ញុំដើម្បីចរចា មិនមែនគម្លាត៣០ម៉ែត្រទេ”។

លោក Zelenskyy និយាយថា រាល់ការពិភាក្សារវាងលោក និងលោក Putin គឺ “សំខាន់ជាងការបាញ់ប្រហារ។ វាគឺជាវិធីតែមួយគត់ដើម្បីបញ្ឈប់សង្គ្រាម”។

សេចក្តីថ្លែងការណ៍របស់លោក Zelenskyy កើតឡើងចំពេលដែលគណៈប្រតិភូអ៊ុយក្រែន ក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីរុស្ស៊ី បានអំពាវនាវឲ្យមានបទឈប់បាញ់ និងច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសពលរដ្ឋ ខណៈការវាយលុករបស់យោធាក្រុងមូស្គូ នៅក្នុងអតីតអ្នកជិតខាងសូវៀតបានឈានចូលដល់សប្តាហ៍ទីពីរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds