ក្តុកក្តួល! មុនជួបរឿងអាក្រក់ Tangmo ធ្លាប់ប្រាប់ពីបំណងចង់ធ្វើរឿងនេះ ហើយមិនចង់សម្តែងជាតួខ្មោចទេ…(មានវីដេអូ)
រឿងហេតុរបស់តារាសម្ដែងស្រី Tangmo Nida ដែលបានធ្លាក់ពីលើទូកចូលក្នុងទន្លេចៅផាយ៉ា គឺនៅតែជាបញ្ហាដ៏អាថ៌កំបាំងដែលមហាជនជាច្រើនផ្តោតការចាប់អារម្មណ៍យ៉ាងសំខាន់។ ចំពោះដំណឹងមរណភាពរបស់តារាសម្ដែងស្រីរូបនេះ ក៏នៅមានចំណុចជាច្រើនដែលមហាជនកំពុងដាក់ការសង្ស័យ រហូតដល់មានមនុស្សជាច្រើនតាមដានព័ត៌មានជាប់មិនលែង។
យ៉ាងណាមិញ នៅយប់ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ក្នុងកម្មវិធីមួយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ បានទម្លាយបទសម្ភាសចុងក្រោយ មុនការស្លាប់របស់ Tangmo ដែលនាងបានមានការណាត់ជួបថតកម្មវិធីនៅថ្ងៃទី ២៥ ខែកុម្ភៈ ប៉ុន្តែបែរជួបរឿងសោកសៅមួយនៅកណ្តាលយប់ ថ្ងៃទី ២៤ ខែកុម្ភៈ ទើបនាងមិនមានឱកាសថតបន្ត។
ក្នុងសម្ភាសនោះ មានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជារឿងដែល Tangmo បានផ្តល់បទសម្ភាសចុងក្រោយ នៅពេលដែលនាងបានចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្ត ហើយរឿងដែលនាងចង់ធ្វើបំផុតក្នុងជីវិត តែមិនទាន់បានធ្វើ។
តាមការពិត បំណងរបស់ Tangmo គឺចង់ច្រៀងជាមួយនឹងតារាចម្រៀងស្រី Jennifer Kim ដែលជាប្រភេទបទចម្រៀងសាច់រឿង ប៉ុន្តែចុងក្រោយ នាងមិនមានឱកាសបង្ហាញសំឡេងរបស់នាងឡើយ។
រីឯរឿងល្ខោនថតសម្ដែងវិញ ចាប់តាំងពីនាងប្រឡូកក្នុងវិស័យសិល្បៈជាង ២០ ឆ្នាំមកនេះ មានតួច្រើនហើយដែលនាងបានដើរតួ ប៉ុន្តែតួដែលនាងចង់លេងបំផុតគឺធ្វើជា អ្នកគ្រូកីឡា ចំណែកតួដែលនាងមិនចង់លេងនោះគឺ តួខ្មោច។ តើប្រិយមិត្តអ្នកតាមដានយល់យ៉ាងណាដែរ គួរឱ្យអាណិតដល់ Tangmo ដែលមិនអាចចូលរួមក្នុងកម្មវិធីបទសម្ភាសនេះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ