ស្រណោះណាស់! តាមពិតក្រៅពីកូន Gatick តារាស្រី Tangmo នៅចិញ្ចឹមក្មេងកំព្រា ២ នាក់ទៀត ពេលនេះធំៗហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះរឿងរ៉ាវការស្លាប់របស់តារាសម្តែង Tangmo នៅតែកក្រើកប្រទេសថៃដដែល ដោយការស្លាប់របស់នាងមហាជនសង្ស័យថាជាអំពើឃាតកម្ម បើទោះបីជាមិត្តរួមទុកផ្តល់ចម្លើយថានាងបានធ្លាក់ពីលើទូកចូលក្នុងទឹកស្លាប់ក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវការស្លាប់របស់នាង ពិតធ្វើឱ្យមហាជន និង ក្រុមគ្រួសារមានវប្បដិសារីជាខ្លាំង ដោយម្នាក់ៗបង្ហោះសារកាន់ទុក្ខនាងយ៉ាងក្រៀមក្រំ ស្ទើរតែពុំអាចទទួលយកបានដែលត្រូវបាត់បងមនុស្សល្អ និង មនុស្សចិត្តបុណ្យយ៉ាងមួយប៉ប្រិចភ្នែកបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង អ្វីដែលមហាជនស្រណោះនាងខ្លាំងបំផុតនោះគឺ មួយជីវិតនេះនាងហាក់ធ្វើដើម្បីអ្នកដទៃច្រើនជាងខ្លួនឯងមកហើយ តែពេលនេះនាងបែរជាមកត្រូវបាត់បង់ជីវិតយ៉ាងកម្សត់ទាំងដែលមិនទាន់បានធ្វើអ្វីសម្រាប់ខ្លួនឯងខ្លះនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនរំជួលចិត្តមិនស្ទើរឡើយ ខណៈមូលនិធិក្មេងកំព្រាមួយបានទម្លាយថា កាលពីតារាស្រី Tangmo នៅរស់ នាងបានទទួលចិញ្ចឹមក្មេងកំព្រានៅក្នុងមូលនិធិចំនួន ២ នាក់ ដោយផ្តល់ជាជំនួយផ្សេងៗ រួមទាំងការសិក្សា រហូតមកទល់ពេលនេះក្មេងទាំងពីរធំពេញវ័យអាយុជាង ២០ ឆ្នាំ រៀនចប់ថ្នាក់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យសោកស្តាយនោះ ខណៈពេលកូនចិញ្ចឹមទាំងពីររៀនចប់ធំពេញវ័យ តែបែរជាបាត់វត្តមានអ្នកមានគុណដែលខំជួយជំនួយចិញ្ចឹមដោយគ្មានថ្ងៃត្រឡប់ រហូតទាំងក្មេងៗទាំងមូលនិធិបានសម្តែងការសោកស្តាយចំពោះការបាត់បង់មនុស្សចិត្តបុណ្យ មានក្តីមេត្តាចំពោះពួកគេអស់រយៈពេល ១០ ឆ្នាំមកនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds