សង្សារ Tangmo និយាយពាក្យដ៏សែនឈឺ.ចា.ប់បែបនេះ ក្រោយស្ដាប់បទសម្ភាសន៍របស់មិត្តរួមទូក…..
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ម្សិលមិញនេះ មិត្តរួមដំណើរលើទូកនៅថ្ងៃចុងក្រោយជាមួយតារាស្រី Tangmo មុនពេលធ្លាក់ពីលើទូកចូលទន្លេចៅផាយ៉ា បានចូលខ្លួនផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី Hone Krasae ចំនួន ៤ រូប ដែលមានដូចជា Gatick, Sand, Por, និង Job ខណៈដែលម្នាក់ទៀតឈ្មោះ Berd មិនបានចូលរួម ក្រោមមូលហេតុមានបញ្ហាសុខភាព។
ក្នុងនោះពិធីករក៏បានបោះសំណួរថា៖ «តើគ្រប់គ្នាជាមិត្តនឹងគ្នាដូចម្តេច? ខណៈដែលមិត្តបាត់ខ្លួន អ្នកគ្រប់គ្នាបែរជាបោះបង់គ្នា នេះប្រសិនបើជាតារាស្រី Tangmo នៅ គឺជឿថា នាងមិនចោលគ្រប់គ្នាឡើយ នាងច្បាស់ជានៅរង់ចាំគ្រប់គ្នាមិនខាន»។ សំណួរនេះក៏បានធ្វើឱ្យមហាជនពេញចិត្តជាខ្លាំង ព្រោះតែវាហាក់ចាក់ចំៗដល់ភ្ញៀវកិត្តិយសទាំង ៤ រូបរហូតមិនអាចឆ្លើយតបបាន។
ក្រោយឃើញកិច្ចសម្ភាសន៍មួយនេះ នាយ Bird ដែលគេបានស្គាល់ថាជាគូស្នេហ៍របស់ Tangmo ក៏បានបង្ហោះសារថា៖ «ប្រសិនបើ Tangmo នៅត្រង់នោះ Tangmo ច្បាស់ជាមិនទៅណាទេ…ច្បាស់ជាមិនបោះបង់មិត្តចោលនោះឡើយ…Tangmo អាចនឹងលោតទឹកចូលជួយមិត្តថែមទៀត»៕