រុស្ស៊ី បាញ់កាំភ្លើងធំកម្ទេចមូលដ្ឋានយោធាមួយ ក្នុងទីក្រុង Okhtyrka, ផ្ដាច់ជីវិតកងទ័ពអ៊ុយក្រែន ៧០នាក់
(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន នៅថ្ងៃអង្គារនេះបានទទួលស្គាល់ថាកងទ័ពរបស់ខ្លួនយ៉ាងហោច ៧០នាក់ ត្រូវបានសម្លាប់នៅក្នុងវាយប្រហារដោយ កាំភ្លើងធំរបស់កងទ័ពរុស្ស៊ី លើបន្ទាយរបស់ពួកគេកាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។
ការវាយប្រហារខាងលើកើតមានឡើងនៅក្នុងទីក្រុង អុកទីកា (Okhtyrka) នៃតំបន់ស៊ូមៃ (Sumy) ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ពីសំណាក់កងទ័ពរុស្ស៊ី។ មកទល់នឹងពេលនេះ ក្រុមអ្នកសង្រ្គោះបន្ទាន់នៅតែបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ និងកំពុងព្យាយាមស្វែងរក អ្នកនៅមានជីវិត នៅក្រោមគំនរបាក់បែកនៃអគារ៕