ភ្ញាក់ផ្អើលលាន់ ពេលឃើញលោកជំទាវ ហ៊ុន ស៊ីណាត ចេះសរសេរថៃយ៉ាងស្ទាត់ ផ្ញើសារបែបនេះជូនតារាថៃ Tangmo
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថារឿងរ៉ាវតារាស្រីTangmoដែលបានស្លាប់បាត់បង់ជីវិតព្រោះធ្លាក់ចូលទឹកទន្លេចៅផាយ៉ាបាត់ខ្លួនជាង ៣៨ ម៉ោងហាក់ក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្ដាញសង្គមថៃនិងបណ្ដាញសង្គមខ្មែរផងដែរ។
មហាជនរួមទាំងមិត្តអ្នករួមអាជីពសិល្បៈបានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ជីវិតរបស់តារាស្រីTangmoហើយមានមនុស្សជាច្រើនបានចូលរួមសរសេរសាររំលែកទុក្ខជាហូរហែ។ ជាពិសេសបើងាកមកមើលពីមិត្តៗនៅក្នុងសិល្បៈជាមួយនាងវិញក្រោយបានឮដំណឹងនេះម្នាក់ៗស្តើរស្រឡាំងកាំងថែមទាំងបង្ហោះសារដ៏សោកសៅ។
Baifern ៖“RIP បងស្រីសូមទៅកាន់សុខកតិភពណាបងស្រីជាទីស្រឡាញ់បងស្រីតែងតែធ្វើល្អជាមួយមនុស្សគ្រប់គ្នាបងតែងតែផ្តល់ធ្វើឱ្យមនុស្សជុំវិញខ្លួនសើចសប្បាយជានិច្ច”។
Minpechaya ៖“RIP បងស្រីនៅពេលដែលជួបបងនៅកន្លែងថតបងតែងតែបង្កើនភាពរីករាយនិង ធ្វើឱ្យមនុស្សជុំវិញខ្លួនសើចសប្បាយជាមួយបងជានិច្ចពេលនេះបងទៅបានសុខហើយសូមឱ្យបងទៅកន្លែងដែលស្ងប់សុខណា”។
Khnomjean ៖“សូមចូលរួមរំលែកទុក្ខដល់គ្រួសារបងTangmo។បងគឺស្ថិតនៅក្នុងការចងចាំរបស់ពួកយើងជានិច្ចទោះបីជាពួកយើងមិនដែលបានធ្វើការជាមួយគ្នាក៏ដោយ។
ប៉ុន្តែបងអស្ចារ្យណាស់តែងតែច្បាស់លាស់លើតម្រូវការផ្ទាល់របស់បងមិនថាវាលំបាកយ៉ាងណាទេ។ដំណឹងរបស់បងគឺពិតជាគំរូសម្រាប់តារាក្នុងឧស្សាហកម្មនេះ។អ្វីដែលខ្ញុំបានធ្វើនឹងមិនឥតប្រយោជន៍ទេ។អរគុណច្រើនដែលធ្វើគំរូសម្រាប់មនុស្សជំនាន់ក្រោយក្នុងវិស័យសិល្បៈ។ដោយក្តីគោរព!”។
ដោយឡែកសូម្បីតែលោកជំទាវ ហ៊ុន ស៊ីណាតក៏បានសរសេរសារចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃសពផងដែរដោយសំណេរជាភាសាថៃរបស់លោកជំទាវហាក់ទទួលបានការចាប់អារម្មណ៍និងធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនស្មានថាលោកជំទាវក៏ចេះស្ទាត់ភាសាថៃដែរ។ លោកជំទាវហ៊ុន ស៊ីណាត បានសរសេរថាដែលមានអត្ថន័យថា៖ “ខ្ញុំសូមចូលរួមរំលែកទុក្ខទៅកាន់គ្រួសារសពរបស់Tangmo ផង”៕