មន្ត្រីទូតកំពូលរុស្ស៊ីប្រចាំ UN ព្រមានថាវត្តមានកងទ័ព NATO នៅអ៊ុយក្រែន នឹងរុញឱ្យប្លុកមួយនេះ ធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាមួយរុស្ស៊ី

(ម៉ូស្គូ)៖ តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី នេបិនហ្ស៊ីយ៉ា (Vasily Nebenzia) បាននិយាយថាវត្តមានកងទ័ព NATO នៅក្នុងប្រទេសអ៊ុយក្រែន នឹងរុញឱ្យបក្សសម្ពន្ធយោធាមួយនេះធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។

លោក វ៉ាស៊ីលី នេបិនហ្ស៊ីយ៉ា ធ្វើការកត់សម្គាល់ខាងលើនៅក្រោយចូលរួមកិច្ចប្រជុំបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។ តំណាងអចិន្ត្រៃយ៍រុស្ស៊ីរូបនេះបានបញ្ជាក់ទៀតថាអឆន្ទៈរបស់អ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាស្ដីពីតំបន់ដុនបាស (Donbass) បានជំរុញឱ្យរុស្ស៊ីយល់ថាអ៊ុយក្រែនគ្មានសិទ្ធិ និងមិនអាចឱ្យពលរដ្ឋរស់នៅក្នុងតំបន់នេះរងការឈឺចាប់តទៅទៀតជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds