អ៊ុយក្រែនទាមទារឲ្យរុស្ស៊ីដកកងទ័ពទាំងអស់ រួមទាំងតំបន់គ្រីមេ និង ដុនបាសផងដែរ
(កៀវ)៖ អ៊ុយក្រែនទាមទារដកកងទ័ពរុស្ស៊ីទាំងអស់ រួមទាំងតំបន់គ្រីមេ និងដុនបាសផងដែរ ក្នុងកិច្ចប្រជុំចរចារវាងអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុង Gomel នៃប្រទេសប៉េឡារ៉ុស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។