ប្រធានាធិបតីប្រេស៉ីលថា មិនថ្កោលទោសលោក ពូទីន ឡើយនៅរក្សាមិត្តភាពដ៏ដែល ដោយលើកឡើងថា..

(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ (ម៉ោងនៅប្រេស៊ីល) បានបដិសេធមិនថ្កោលទោស ការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ទៅលើប្រទេសអ៊ុយក្រែននោះឡើយ។ ការលើកឡើងបែបនេះ គឺផ្ទុយទៅនឹងគោលជំហរផ្លូវការរបស់រដ្ឋាភិបាលលោក នៅឯអង្គការសហប្រជាជាជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Bolsonaro បាននិយាយថា លោកបានជួបសន្ទនាជាមួយលោក ពូទីន តាមទូរស័ព្ទរយៈពេលពីរម៉ោង កាលពីថ្ងៃអាទិត្យ ដោយលោកបាននិយាយថា ប្រេស៊ីលនឹងរក្សាអព្យាក្រឹតក្នុងជម្លោះ និងបានកត់សម្គាល់ថា «រុស្ស៊ី និងអ៊ុយក្រែនគឺជាប្រទេសបងប្អូននឹងគ្នា»។ ទោះយ៉ាងណា លោក Bolsonaro បានបដិសេធមិននិយាយលម្អិត អំពីស្ថានភាពនៅអ៊ុយក្រែន ក្នុងកិច្ចសន្ទនាជាមួយលោក ពូទីន នោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds