បន្ទាន់! ប្អូនប្រុស លោក អៀង ចេនឡា ប្រកាសត្រូវការឈា ម ចំនួន៦កំប្លោក ជាបន្ទាន់ដើម្បីជួយសង្គ្រោះបងប្រុស

ហ្វេសប៊ុក៖ ដូចដែលបងប្អូនមហាជនជាច្រើន បានជ្រាបរួចមកហើយពីស្ថានភាពរបស់តារាកំប្លែង និងចម្រៀង លោក អៀង ចេនឡា ដោយរូបលោក មានជំងឺរលាក ស្រោមខួរក្បាល ហើយពេលនេះកំពុងតែស្ថិតនៅក្នុងការជួយសង្រ្គោះបន្ទាប់ពីខាងមន្ទីរពេទ្យកាល់ម៉ែត ។

 

ក្រោយទទួលដំណឹងមួយនេះ ធ្វើឲ្យមហាជន និងអ្នកជាក់ស្តែងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូនប្រុស លោក អៀង ចេនឡា បានបង្ហោះសារសូមជំនួយជាបន្ទាប់ ដោយលោកត្រូវការឈា មចំនួន ៦កំប្លោក ដើម្បីជួយសង្គ្រោះលោក អៀង ចេនឡា ជាបន្ទាន់។ លោក សុខ រ៉ាស៊ី បានបង្ហោះសារថា “បងប្រុសខ្ញុំ អៀង ចេនឡា ត្រូវការ ឈា ម 6កំប្លោក ដើម្បីសង្គ្រោះបន្ទាន់ មានបងប្អូនណា អាចបរិច្ចាកឈា ម បានទេ។

 

សិល្បករ សិល្បការិនី ទាំងអស់ ហាក់មានការអាណិតអាសូរដល់រូបលោក អៀង ចេនឡា ជាខ្លាំង ព្រោះថាលោកជាបុគ្គលម្នាក់ ដែលតែងតែផ្តល់សំណើចដល់មហាជន ជាយូរឆ្នាំមកហើយ មិនគួរណាឡើងមកជួបរឿងមួយនេះ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds