កិច្ចចរចារវាងរុស្ស៉ី និងអ៊ុយក្រែន នឹងកើតឡើងនៅព្រឹកថ្ងៃចន្ទនេះ

(កៀវ)៖ កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន នឹងកើតឡើងនៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងកៀវ) នៅលើទឹកដីប្រទេសបេឡារុស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី RT នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចចរចាខាងលើនេះ ត្រូវបានព្រមព្រៀងគ្នារៀបចំឡើង ខណៈដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី ៥ ហើយនៅថ្ងៃចន្ទនេះ។ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បានយល់ព្រមចូលតុចរចាជាមួយរុស្ស៊ី ប៉ុន្តែបានស្នើឲ្យយកតំបន់ព្រំដែន បេឡារុស និងអ៊ុយក្រែន ធ្វើជាទីតាំងសម្រាប់ចរចាគ្នា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds