ទីបំផុតអ៊ុយក្រែនយល់ព្រមធ្វើដំណើរទៅទីក្រុង Gomel ដើម្បីធ្វើការចរចាជាមួយភាគីរុស្ស៊ី
(កៀវ)៖ គណៈប្រតិភូអ៊ុយក្រែន បានយល់ព្រមធ្វើដំណើរទៅក្រុងហ្គូមែល (Gomel) នៃប្រទេសបេឡារ៉ូសដើម្បីបើកកិច្ចចរចាជាមួយភាគីរុស្ស៊ី ហើយគណៈប្រតិភូរុស្ស៊ីកំពុងធ្វើដំណើរទៅ ទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២៧ ខែកម្ភៈ ឆ្នាំ២០២២២។
គួរបញ្ជាក់ថា នៅមុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានបដិសេធការរៀបចំកិច្ចចរចានៅក្នុងទីក្រុងហ្គូមែល (Gomel) ដោយចោទថាបេឡារុស កំពុងចូលដៃចូលជើងជាមួយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លោកបន្ថែមថាអ៊ុយក្រែន នៅតែបើកចំហទ្វារចរចាជាមួយរុស្ស៊ី និងចង់បានសន្តិភាព តែស្នើឱ្យរៀបចំកិច្ចចរចានៅប្រទេស ឬទីតាំងផ្សេងក្រៅពីបេឡារុស៕