លោកត្រាំ និយាយថាសម្ព័ន្ធណាតូ និងសហរដ្ឋអាមេរិក សុទ្ធតែល្ងង់ ទៅធ្វើការ ដោះស្រាយជាមួយលោក Putin ដែលជាមនុស្សឆ្លាតមិចកើត

ពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងការលើកឡើងរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការសរសើរមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើទោះបីជានៅពេលបច្ចុប្បន្នលោកកំពុងសម្លាប់មនុស្សស្លូតត្រង់ក្នុងការឈ្លានពានរបស់រុស្ស៊ីទៅកាន់អ៊ុយក្រែនក៏ដោយ។ ជាងនេះផងដែរ លោកដូណាល់ត្រាំ ក៏បានឆ្លៀតពេលហៅប្រធានាធិបតី Joe Biden និងមេដឹកនាំណាតូថាជាមេដឹកនាំដ៏ល្ងង់ ការលើកឡើងរបស់អតីតប្រធានាធិបតីរូបនេះកំឡុងពេលដែលលោកធ្វើទស្សនកិច្ចក្នុងសន្និសិទសកម្មភាពនយោបាយអភិរក្ស ប្រចាំឆ្នាំរបស់រដ្ឋ ហៅកាត់ថា CPAC។

 

នៅពេលគាត់ឡើងលើឆាកភ្លាម លោក Donald Trump បានចាប់ផ្តើមសរសើរលោកពូទីន និងវាយប្រហារលើក្រុមប្រឆាំងឆ្វេងដោយការខឹងសម្បារ អំពី “វិបត្តិអ៊ុយក្រែន ដោយលើកឡើងថា វាពុំ គួរឱ្យកើតមានឡើងនោះទេ។ យើងកំពុងអធិស្ឋានសម្រាប់ប្រជាជនអ៊ុយក្រែននិងជូនពរពួកគេឱ្យឆាប់ជៀសផុតពីអន្ដរាយមួយនេះ។ លោកត្រាំបន្ថែមថាបញ្ហាមិនមែនថា ពូទីន ឆ្លាតនោះទេ គឺមេដឹកនាំរបស់យើងល្ងង់ ពួកគេអនុញ្ញាតឱ្យលោកពូទីនរួចផុតពីការរំលោភលើមនុស្សជាតិ ដោយពូទីន កំពុងតែធ្វើការបង្វិលក្បាលរបស់លោកចូ ប៉ៃដិនបានតាមអំពើចិត្ដ ។  បញ្ហាពិតគឺថាមេដឹកនាំរបស់យើងគឺ ល្ងង់ ល្ងង់ ល្ងង់ណាស់ គ្មានប្រធានាធិបតីណា បង្កវិនាសកម្មត្រឹមរយះពេលខ្លីដូចការដឹកនាំរបស់លោក ចូ​ ប៉ៃដិននោះឡើយ។

 

បន្ទាប់ពីចាញ់ការបោះឆ្នោតចុងក្រោយបំផុតប្រឆាំងនឹងប្រធានាធិបតី Joe Biden មនុស្សគ្រប់គ្នារំពឹងថា Donald Trump នឹងឈរឈ្មោះម្តងទៀតនៅក្នុងការបោះឆ្នោតឆ្នាំ 2024 ។ គណបក្ស​សាធារណរដ្ឋ​នៅ​តែ​ចាត់​ទុក​លោក Trump ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្តួល​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ពេល​វេលា​ខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ណាមួយថា លោក Trump ពិតជាឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនោះទេ។ ប្រសិនបើរឿងនេះកើតឡើង វាមានលទ្ធភាពខ្លាំងដែលអតីតប្រធានាធិបតីរូបនេះ អាចនឹងជាប់ឆ្នោតម្ដងទៀត ជាប្រធានាធិបតី។

 

ប្រភព៖ marca

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds