ពូទីន អរគុណវីរភាពរបស់កងទ័ពរុស្ស៊ី ដែលកំពុងប្រយុទ្ធមិនខ្លាចស្លាប់នៅអ៊ុយក្រែន

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញការដឹងគុណជាខ្លាំង ចំពោះវីរភាពរបស់កងទ័ពប្រតិបត្តិការយោធាពិសេសនៃ សហព័ន្ធរុស្ស៊ី ដែលកំពុងប្រយុទ្ធក្នុងសមរភូមិនៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយវិមានក្រឹមឡាំង នៅថ្ងៃអាទិត្យនេះ លោក ពូទីន បានលើកឡើងដូច្នេះថា «ខ្ញុំចង់អរគុណដល់ ទីបញ្ជាការ, កងទ័ពនៃកងកម្លាំងប្រតិបត្តិការពិសេសទាំងអស់, យុទ្ធជននៃកងកម្លាំងអង្គភាពពិសេស សម្រាប់ភាពស្មោះត្រង់ និងការលះបង់ ប្ដូរផ្ដាច់បំពេញកាត្វកិច្ចរបស់ខ្លួន ចំពោះប្រជាជនរុស្ស៊ី និងប្រទេសដ៏អស្ចារ្យរបស់យើង»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds