អាមេរិក និងសម្ពន្ធមិត្ត រារាំងការចូលប្រើប្រព័ន្ធទូទាត់អន្តរជាតិ SWIFT របស់រុស្ស៊ី

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក អង់គ្លេស អឺរ៉ុប និងកាណាដា បានរារាំងការចូលប្រើប្រព័ន្ធទូទាត់អន្តរជាតិ SWIFT របស់រុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មមួយផ្សេងទៀតប្រឆាំងនឹងទីក្រុងមូស្គូ ខណៈដែលខ្លួននៅតែបន្តការវាយលុកប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CAN នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

បណ្តាប្រទេសនានាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា វិធានការណ៍ដែលនឹងរួមបញ្ចូលផងដែរនូវការរឹតបន្តឹងលើទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលរុស្ស៊ីនឹងត្រូវបានអនុវត្តនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

តាមរយៈការសម្រេចចិត្តខាងលើ, ទណ្ឌកម្មក៏មានរួមបញ្ចូលផងដែរការរឹតត្បិតលើទ្រព្យសម្បត្តិបម្រុងរបស់ធនាគារកណ្ដាលរុស្ស៊ី ហើយដែល នឹងត្រូវបានអនុវត្តក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មេដឹកនាំមកពី គណៈកម្មការអឺរ៉ុប, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ចក្រភពអង់គ្លេស, កាណាដា និងសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងនឹងឱ្យរុស្ស៊ីទទួល ខុសត្រូវ ហើយធានាថាសង្រ្គាមនេះគឺជាយុទ្ធសាស្ត្របរាជ័យរបស់លោក ពូទីន»

គួរបញ្ជាក់ថា ការបណ្ដេញធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល SWIFT ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ សេដ្ឋកិច្ចរុស្ស៊ី ជាពិសេសការនាំចេញ-នាំចូល និងការផ្ដោះប្ដូរហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds