ទទួលយកម្តេចបាន! តាមស្រលាញ់ Tangmo ជាង ១០ ឆ្នាំទើបបានសម្រេច បែរជាត្រូវឃ្លាតគ្មានថ្ងៃជួប…
កម្សាន្ត មុននេះបន្តិច គេបានប្រកាសរកឃើញសាកសពតារាស្រី Tangmo ដែលបានបាត់ខ្លួនតាំងពីយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជាង ១០ និង ៤០ នាទីយប់ ដោយចំណាយពេលប្រមាណជាង ៣៨ ម៉ោងក្នុងការរុករក។
ការរកឃើញនេះបានធ្វើឱ្យមហាជនសោកស្តាយជាខ្លាំង ព្រោះតែហាក់ពុំអាចទទួលយកបាននៅឡើយ ដែលតារាស្រីល្បីឈ្មោះ មានសម្រស់ស្រស់ស្អាត បែរជាត្រូវចាកចេញទាំងវ័យទើប ៣៧ ឆ្នាំ។
ហើយក្នុងនោះគេបានឃើញថា អ្នកដែលខូចចិត្តធ្ងន់ធ្ងរនោះគឺ នាយ Bird ដែលជាគូស្នេហ៍របស់ Tangmo ផ្ទាល់តែម្តង ដោយអំឡុងពេលនាងបាត់ខ្លួនគឺបុរសរូបនេះ ពុំបានសម្រាកសោះឡើយ គឺតាមរកនាងទាំងយប់ទាំងថ្ងៃជាមួយក្រុមកងកម្លាំង។
យ៉ាងណាមិញគ្រប់យ៉ាងហាក់ស្រស់ៗពេក ដែលជាហេតុធ្វើឱ្យនាយ Bird ភាំងស្មារតីនិយាយអ្វីមិនចេញ យំឱបសាកសពគូស្នេហ៍ ព្រោះតែហាក់សឹងមិនជឿនឹងភ្នែក។ គួរបញ្ជាក់ឱ្យដឹងដែរថា Tangmo ធ្លាប់បានបង្ហើបថា៖
«នាយ Bird តាមស្រលាញ់មកជាង ១០ ឆ្នាំ តែមិនដែលហ៊ានសារភាពទេ ដោយសុខចិត្តលួចតាមដាននាងក្នុងនាមជាអ្នកគាំទ្រ រហូតដល់ ១ ឆ្នាំចុងក្រោយនេះទើបហ៊ានចូលមកជជែក និងឆាតជាមួយនាង ដោយធ្វើជាអ្នកពិគ្រោះយោបល់យ៉ាងល្អ»។
«លុះដល់ខែធ្នូ ឆ្នាំ ២០២១ ទើបអ្នកទាំងពីរបានប្រកាសជាសាធារណៈថាមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយបុរសរូបនេះបានមើលថែនាងបានយ៉ាងល្អ ជាមនុស្សដែលធ្វើឱ្យនាងមានក្តីសុខក្នុងជីវិតជាលើកដំបូងតាំងពីកើតមក»។
ប៉ុន្តែគួរឱ្យសោកស្តាយទំនាក់ទំនងស្នេហា អ្នកទាំង ២ ទើបមានអាយុកាលជាង ២ ខែស្រាប់តែ Tangmo បានលាចាកលោកទៅទាំងមិនអស់អាល័យ បន្សល់ទុកតែក្តីសោកស្តាយដល់នាយ Bird តែប៉ុណ្ណោះ៕