ទម្លាយរូប ៤ សន្លឹកចុងក្រោយរបស់ Tangmo មុនធ្លាក់ចូលទឹកទន្លេបានដំណឹងសូន្យឈឹង…
អស់រយៈពេលជាង ១ ថ្ងៃទៅហើយបន្ទាប់ពីការបាត់ខ្លួនដ៏គួរឱ្យសង្ស័យរបស់តារាសម្ដែងស្រីថៃ Tangmo Nida នៅមាក្នុងទន្លេចៅផាយ៉ា ដែលអ្នកគាំទ្រនៅតែរង់ចាំព័ត៌មានយ៉ាងអន្ទះសារ ក្រោយទទួលបានព័ត៌មានជាច្រើនក្នុងប្រទេសថៃ
បានចុះផ្សាយទាក់ទងនឹងឧបទ្ទវហេតុនេះ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង ទាំងក្នុង និង ក្រៅប្រទេស។ ស្របពេលដែលព័ត៌មានកាន់តែក្តៅគគុក ក៏មានគណនីមួយនៅលើ MXH បានបង្ហោះរូបភាព ៤ សន្លឹកដែលគេជឿថា
ជារូបភាពចុងក្រោយរបស់ Tangmo មុនពេលធ្លាក់ចូលទៅក្នុងទឹកទន្លេ។ ដោយតារាស្រីរូបនេះ បានថតរូបអនុស្សាវរីយ៍ ខណៈពេលដែលខ្លួនបានទៅជិះទូកកម្សាន្តនៅឯទន្លេចៅផាយ៉ា ក្នុងនោះក៏មានរូបថត ១ សន្លឹកដែលបានថតក្បែរអ្នកគ្រប់គ្រងរបស់នាងផងដែរ។
ផ្អែកលើរូបភាព ១ សន្លឹករបស់ Tangmo ថតយ៉ាងជិតស្និទ្ធជាមួយអ្នកគ្រប់គ្រងរបស់នាង វាហាក់ដូចជាបង្ហាញពីភាពរីករាយ ក្នុងការជិះកម្សាន្ត ជាមួយនឹងដៃមានកាន់កែវស្រាក្រហមមួយកែវ។
គួរបញ្ជាក់ដែរថា អ្នកនិយមលេងអ៊ីនធឺណេតទាំងអស់ បានដឹងហើយថា នៅថ្ងៃនោះ Tangmo បានស្លៀកសំពត់ និង ពាក់អាវក្រៅ ប៉ុន្តែមិនបានពាក់អាវពងការពារសុវត្ថិភាពដូចដែលប្រភពពីមុនបានចុះផ្សាយ។
ក្រៅពីនេះ អ្នកដែលអង្គុយក្បែរ Tangmo ជាអ្នកគ្រប់គ្រងរបស់នាងតែម្ដង។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កន្លងផុតជាង ៣០ ម៉ោងទៅហើយ ប៉ុន្តែក្រុមរុករក និង ក្រុមសង្គ្រោះនៅតែមិនបានរកឃើញដំរួយរបស់ Tangmo នៅឡើយនោះទេ។
ចំណែកឯ ក្រុមគ្រួសារ និង មិត្តភក្តិកំពុងរង់ចាំអព្ភូតហេតុមករកតារាស្រីរូបនេះ។ ដោយសារតែម្ដាយរបស់នាង បាននិយាយថា Tangmo ពូកែហែលទឹកតាំងពីក្មេង ដូច្នេះហើយទើបគាត់នៅតែមានសង្ឃឹមថា កូនស្រីនៅមានសុវត្ថិភាព៕