បងប្រុស Tangmo ដាក់ផាំងៗ មិនជឿហេតុផលថាប្អូនស្រីឈឺបត់ជើងនៅចុងទូក ហើយធ្លាក់ទឹកគ្មានអ្នកដឹងទេ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនេះករណីបាត់ខ្លួននៅទន្លេចៅផាយ៉ា របស់តារាសម្ដែងស្រី Tangmo ហាក់កាន់តែក្តៅគគុកនៅលើបណ្ដាញសង្គម។ ចាប់តាំងតែវេលាម៉ោង ២២ និង ៤០ នាទីយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មកទល់វេលាស្មើនេះក្រុមអ្នកជួយសង្គ្រោះហាក់ពុំទាន់រកឃើញដំរួយអ្វីពីការបាត់ខ្លួនរបស់តារាស្រី Tangmo ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីរាត្រីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជា ៨ យប់ គេបានឃើញមិត្តភក្តិដែលរួមដំណើរលើទូកជាមួយ Tangmo បានចូលខ្លួនជួបប៉ូលិស ដើម្បីផ្តល់ព័ត៌មានលម្អិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដឹងថាមិត្តភក្តិរបស់ Tangmo ចូលជួបប៉ូលិសភ្លាម បងប្រុស Tangmo ក៏ខំស្កាត់ពីចម្ងាយមកដល់ទីតាំងភ្លាមៗដើម្បីជួបមិត្តភក្តិរបស់ប្អូនស្រីទាំង ៥ នាក់ ប៉ុន្តែក៏មិនបានជួបសួរអ្វីឱ្យបានច្បាស់លាស់នោះដែរ។ យ៉ាងណាមិញ បងប្រុសរបស់ Tangmo បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ក្នុងចិត្តលោកផ្ទាល់ លោកមិនជឿហេតុផលដែលគេនិយាយថាប្អូនស្រីលោក ឈឺបត់ជើងតូចហើយទៅបត់ជើងនៅចុងទូករអិលធ្លាក់ទឹកនោះទេ ព្រោះតែនាងជាស្រី ហើយនៅលើទូកមានមនុស្សច្រើន ថែមទាំងនៅលើទន្លេល្ហល្ហេវគ្មានការបិទបាំង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ដែលលោកមកទីនេះគឺលោកចង់ឱ្យអ្នកដែលនៅលើទូក ប្រាប់ការពិតកុំលាក់លៀម។ លោកមកដោយមិនមានប៉ូលីសអញ្ជើញ ឬអ្នកណាហៅនោះឡើយ លោកមកដោយលោកតាមដានព័ត៌មាន ហើយលោកចង់ដឹងការពិតចេញពីមាត់អ្នកទាំងនោះ ថាមានរឿងអ្វីកើតឡើងនៅយប់នោះ? ហើយលោកមិនហ៊ានសន្និដ្ឋានអ្វីទេ ព្រោះតែមិនបានស្ថិតក្នុងហេតុការណ៍ មិនដឹងរឿង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ហើយសម្រាប់លោក លោកយល់ថាមិត្តដែលរួមទូកមកផ្តល់ព័ត៌មានពេលនេះគឺយឺតខ្លាំង តែលោកមិនដឹងដូចគ្នាថាគាត់ជាប់ធុរៈអ្វី ឬមានហេតុផលអ្វី អ្វីដែលលោកចង់ដឹងពេលនេះយប់នោះមានរឿងអីកើតឡើង»៕ សូមទស្សនារូបភាពខាងក្រោមនេះ ប្រភព៖ Seetrue & The Reporters

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds