អាណិតណាស់! ពលរដ្ឋអ៊ុយក្រែនជាង ១២០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីប្រទេស ចាប់តាំងពីការវាយប្រហាររបស់រុស្ស៉ី

លោកស្រី ឃែលី ក្លេមែន (Kelly Clements) ឧត្តមស្នងការរងទទួលបន្ទុកកិច្ចការជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា មកទល់ពេលនេះ ប្រជាជនអ៊ុយក្រែនប្រមាណ ៨៥០,០០០នាក់ បានភៀសខ្លួននៅក្នុងប្រទេស ខណៈជាង ១២០,០០០នាក់ផ្សេងទៀត បានរត់ភៀសខ្លួនចេញពីអ៊ុយក្រែនតែម្តង ចាប់តាំងពីមានការវាយប្រហារពីសំណាក់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី Clements បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវយើងមើលឃើញប្រជាជនអ៊ុយក្រែនច្រើនជាង ១២០,០០០នាក់ហើយ ដែលបានឆ្លងព្រំប្រទល់ចេញទៅកាន់បណ្តាប្រទេសក្បែរខាង។ តួលេខនេះនឹងមិនទាន់ចប់ត្រឹមហ្នឹងឡើយ ដោយមនុស្សសរុបរហូតដល់ទៅខ្ទង់៤លាននាក់ អាចនឹងរត់ភៀសខ្លួនពីអ៊ុយក្រែន ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ខ្លាំងឡើងៗ ដូចដែលវាបានបន្តមកទល់ពេលនេះ»

គួរបញ្ជាក់ថា បើកាលពីថ្ងៃសុក្រសប្តាហ៍នេះវិញ លោក ហ្វីលីប៉ូ ហ្រ្កាន់ឌី (Filippo Grandi) ដែលជាឧត្តមស្នងការ UN ទទួលបន្ទុកជនភៀសខ្លួន បាននិយាយថា មនុស្សប្រហែលជាង ៥០,០០០នាក់ បានភៀសខ្លួនចេញពីសង្រ្គាមនៅអ៊ុយក្រែន ក្នុងរយៈពេល៤៨ម៉ោងចុងក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds