មើលហើយ យំតាម ! ឃើញ លោក Bird ឱបសព Tangmo ទំាងទឹកភ្នែកបែបនេះ ធ្វើឲ្យគ្រប់គ្នា ទប់ចិត្តលែងជាប់ហើយ ក៏ចូល comment ទំាងអួលដើម.ក ថា…
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា តារាសម្ដែងថៃ ដ៏ល្បីឈ្មោះម្នាក់ គឺ Tangmo បានបាត់ខ្លួននៅក្នុងទឹកទន្លេ Chao Phraya។
ដឹងដំណឹងនេះភ្លាម ធ្វើឲ្យ ក្រុមអ្នកជំនាញជាច្រើន បាននិងកំពុងរុករក ដោយប្រើពេលអស់ជាច្រើនម៉ោង ហើយ តារាសម្ដែង ជាច្រើននាក់ សម្តែងក្តីបារម្ភយ៉ាងខ្លាំង និងបាននាំគ្នា បួងសួង សុំអោយ Tangmo មានសុវត្ថិភាព និងរួចផុតពីគ្រោះថ្នាក់។
ស្រាប់តែ នៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ មហាជនជាច្រើន នៅក្នុងប្រទេសថៃ សម្តែងក្តីស្លុតចិត្ត យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា គេរកឃើញសព របស់ Tangmo ហើយ។
ហ្វេសប៊ុកផេក Thai Star FanPage បានបញ្ជាក់បន្ថែមដូចនេះថា “ដំណឹង : ពេលនេះ គេរកឃើញរូបកាយ សពចែ Tangmo ហើយ សូមចូលរួមរំលែកទុក្ខផង។
Tangmo ពេលនៅរស់ គាត់ធ្លាប់និយាយថា គាត់មិនចង់អោយអ្នកណាឃើញ ពេលគាត់មិនស្អាតទេ អ៊ីចឹងហើយ ទើបគេមិនអោយអ្នកកាសែត ថតរូបគាត់ សភាពពេលនេះឡើយ”។
អត់ទាន់អស់ទេ នៅថ្ងៃដដែលនេះ Thai Star FanPage បានបង្ហោះរូបភាពដ៏រំជួលចិត្តប៉ុន្មានសន្លឹកទៀត ពីសង្សាររបស់ Tangmo ឈរស្រក់ទឹកភ្នែក និងឱបសព មនុស្សជាទីស្រឡាញ់បំផុត ជាលើកចុងក្រោយ ដែលលាទៅគ្មានថ្ងៃត្រឡប់។
ហ្វេសប៊ុកនេះបានបញ្ជាក់ថា “ទឹកភ្នែកមនុស្សប្រុសមិនងាយស្រក់នោះទេ ទាល់តែបាត់បង់មនុស្សសំខាន់បំផុត Bird សង្សារ TangMo គឺលួចស្រឡាញ់Tangmo 7-8 ឆ្នាំ ទម្រាំតែ Tangmo ធ្វើសង្សារ គាត់ត្រូវយកចិត្តទុកដាក់ Tangmo ព្រោះ Tangmo កើតជម្ងឺបាក់ទឹកចិត្ត ទោះបីជាគាត់ មិនមែនជាតារា ឬ ហាយសូ តែចាត់ទុក Tangmo ដូចព្រះនាង របស់គាត់”។
ឃើញបែបនេះ ធ្វើឲ្យ គ្រប់គ្នារំជួលចិត្តយ៉ាងខ្លាំង រួចចូល comment ថា ៖ ឱប សព មើលហើយ ទឹកហូរ, ខ្ញុំឡើងស្រក់ទឹកភ្នែក អាណិតណាស់, ទៅអោយបានសុខណាចែ Tangmo, សង្សារសាមញ្ញៗប៉ុន្ដែទុកដូចព្រះនាង មានវាសនាជួបហើយ ប៉ុន្តែមិនអាចបាននៅក្បែរគ្នា មួយជីវិត, ឈឺចាប់,
លួចស្រលាញ់7 – 8 ឆ្នាំ អាណិតខាងប្រុសណាស់, អាណិតសង្សារគាត់ណាស់, វាពិបាកទទួលយកខ្លាំង សម្រាប់ការបាត់បង់ មនុស្សដែលខ្លួលស្រឡាញ់ខ្លាំងបំផុត, ទើបតែបានស្រលាញ់ហើយ ក៏បែកទៅរហូត, អាណិតទាំង២នាក់ណាស់ ទំរាំបាន ស្រលាញ់គ្នា, ដំណក់ទឹកភ្នែក ក៏ចេញជារាងបេះដូងដែរ, ៧-៨ឆ្នាំ យូរបន្តិចហើយ ដល់មកឥឡូវ បែកគ្នាទៀត។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖