(វីដេអូ) មិត្តភាពពិត! Anna អង្គុយម៉ង់ៗម្នាក់ឯងនៅមាត់ទឹក អត់ដេកពួនរង់ចាំ Tangmo មិត្តសម្លាញ់ត្រឡប់មកវិញ
ហេតុការណ៍បាត់ខ្លួនរបស់តារាស្រី Tangmo ហាក់កាន់តែក្តៅគគុក ក្រោយក្រុមកងកម្លាំងបានចំណាយពេលអស់ជាង ៣០ ម៉ោង ដើម្បីរុករករូបនាង នៅតាមដងទន្លេចៅផាយ៉ា ដោយមានទាំងការជ្រមុជទឹក និង ការជិះស្វែងរកលើផ្ទៃទឹក ប៉ុន្តែរហូតមកទល់ពេលនេះនៅតែគ្មានដំរួយអ្វី។
ជុំវិញការបាត់ខ្លួនរបស់តារាស្រី Tangmo គេឃើញថាពិធីការិនីនាង Anna ដែលត្រូវបានគេស្គាល់ថាជាមិត្តជិតស្និទ្ធរបស់ Tangmo តាំងពីសម័យនៅរៀន ហាក់ព្រួយបារម្ភនាងជាខ្លាំង។
បន្ថែមពីនេះ អ្នកនៅកន្លែងកើតហេតុបានទម្លាយថា នៅយប់ថ្ងៃទី ២៥ ខែកុម្ភៈ ម្សិលមិញនេះ គេបានឃើញរូបនាងជាមួយក្រុមមិត្តភក្តិជិតស្និទ្ធរបស់ Tangmo ផ្សេងទៀតបានចុះទៅដល់ទីតាំង ហើយបានធ្វើការបួងសួងបន់ស្រន់ សុំឱ្យឆាប់រក Tangmo ឃើញ។
គេបានដឹងថា Anna ទៅទីតាំងកើតហេតុភ្លាមៗ ក្រោយថតកម្មវិធីទូរទស្សន៍ចប់ដោយមិនបានទៅផ្ទះប្តូរសម្លៀកបំពាក់នោះឡើយ។ ហើយទោះបីជាបន់ស្រន់ចប់មិត្តភក្តិជាច្រើនបានទៅផ្ទះអស់ តែ Anna គឺនៅអង្គុយរង់ចាំ Tangmo ម៉ង់ៗ តែម្នាក់ឯងនៅទីតាំងកើតហេតុ ជាមួយទឹកមុខយ៉ាងស្រងូតស្រងាត់។
ម្យ៉ាងវិញទៀត Anna ធ្លាប់បានទម្លាយថា ៖ «មុនពេលកើតហេតុ នាងគឺជាអ្នកឆ្លើយឆ្លងសារជាមួយ Tangmo ដោយ Tangmo បានប្រាប់ថានាងថាចាំពេលត្រឡប់ពីភូកេតវិញ មកជួបគ្នា ហើយចាំពិភាក្សាគ្នារឿងការងារ និង រឿងបើកលុយដែលនាងបានចូលរួមកម្មវិធីរបស់ Anna តែមិននឹកស្មានសោះថាជួបរឿងបែបនេះ»៕