(វីដេអូ) តាមផ្លូវងងឹត អ្នកគ្រូចេន ឃើញបន្ទប់ក្រោមទឹក ហើយថាអាចប្រើពេល ២ ថ្ងៃទៀត ទើបរកឃើញ Tangmo
រឿងដ៏សែនកក្រេីក នៅក្នុង ប្រទេសថៃ ដែលកំពុងតែ ផ្ទុះ នៅក្នុង បណ្តាញសង្គម នឹងក៏កំពុងតែ កក្រេីក នៅក្នុង ស្ថាប័ន សារព័តមាន នៅក្នុង ប្រទេសថៃ ខ្លាំងផងដែរ ទៅលេីករណី បាត់ខ្លួន តារាសិល្បះ ដ៏ល្បីឈ្មោះ គឺ តារាស្រី Tangmo ដែល ធ្វេីអោយ អ្នកគាំទ្រជាច្រេីនមានការពិបាកចិត្តនឹង ក៏រន្ធត់ចិត្តខ្លាំងផងដែរនៅពេលដឹង ថា តារាស្រី Tangmo ធ្លាក់ចូលទឹកទន្លេ ដ៏ធំល្វឹងល្វេីយ បាត់ដំណឹង មិនទាន់ដឹងថា នៅរស់ ឬក៏ ស្លា.ប់ពិតជា មានការសោកស្តាយខ្លាំងមែនទែន។
ត្រឹមថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះជាង ៣០ ម៉ោងហើយ ដែលក្រុមជំនាញបានរុករកតារាស្រី Tangmo នៅតាមដងទន្លេចៅផាយ៉ា ដោយមានទាំងការជ្រមុជទឹក និង ការជិះស្វែងរកលើផ្ទៃទឹក ប៉ុន្តែរហូតមកទល់ពេលនេះនៅតែគ្មានដំរួយអ្វីឡើយ។
ទោះជាយ៉ាងណា នៅវេលា ម៉ោង ២ និង ០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ គេឃើញមានវត្តមានអ្នកគ្រូ Jane Yantip ដែលជាគ្រូផ្នែកអរូប្បិយល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃ បានទៅដល់ទីតាំងកើតហេតុដើម្បីរៀបចំពិធីបើកផ្លូវងងឹត ជួយក្នុងការស្វែងរកតារាស្រី Tangmo ដូចគ្នា។
ជាមួយគ្នានោះដែរ អ្នកគ្រូក៏បានប្រឹងប្រែងទៅតាមអ្វីដែលអ្នកគ្រូអាចជួយបាន ជាពិសេសបានសមាធិ រួចប្រាប់ទៅដល់មហាជននៅទីនោះថា ៖ «អ្នកគ្រូបានឃើញបន្ទប់ក្រោមទឹក ចម្ងាយប្រមាណជាង ៣ គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ហើយក្រោយមកក៏អ្នកគ្រូបានឡើងទូក អំឡុងពេលជិះទូកជាមួយក្រុមអ្នកស្វែងរក អ្នកគ្រូបានសូត្រមន្តមករហូត ដោយសុំឱ្យវត្ថុសក្តិសិទ្ធិដែលគ្រប់គ្រងថែរក្សាទន្លេនេះ សុំជួយបើកផ្លូវ ដើម្បីឱ្យឆាប់រកឃើញ Tangmo មិនថាក្នុងសភាពបែបណា»។
ក្នុងនោះ អ្នកគ្រូបានបញ្ជាក់បន្ថែមថា ៖ «អាចចំណាយពេល ២ ថ្ងៃ ទើបអាចរកឃើញ ព្រោះត្រូវរង់ចាំពេលវេលា ច្បាប់ផលកម្ម ច្បាប់ជោគជតា ដោយគ្មានអ្វីអាចបង្ខំបានឡើយ ដោយអំឡុងពេលអ្នកគ្រូជិះទូកឆ្លងកាត់ ស្ពានព្រះរ៉ាមទី ៧ អ្នកគ្រូឃើញមានទីសក្ការៈបូជារបស់ ព្រះម៉ែថាប់ធីម និង អារក្សចាំទីតាំង ហើយអ្នកគ្រូបានសូត្រមន្ត និង ឧទ្ទិសបុណ្យកុសល។ ទោះជាយ៉ាងណា ឧបសគ្គធំក្នុងការស្វែងរក គឺភាពងងឹត ពន្លឺដែលបំភ្លឺទៅគឺមិនដល់ចំណុច ឬ ភ្លឺអាចមើលឃើញច្បាស់នោះឡើយ ហើយចំណុចដែលហាក់ទាក់អារម្មណ៍ខ្ញុំនោះគឺ បរិវេណវត្ត ខេមា»។
យ៉ាងណាមិញ បើទោះបីជាយ៉ាងណា មានការសន្មតហេតុការណ៍ខាងលើយ៉ាងណាក៏ដោយ តែក្រុមជំនាញ និង អ្នករុករកទាំងអស់ហាក់មិនអស់សង្ឃឹមក្នុងការតាមរកឡើយ៕