ប្រធានាធិបតី​អ៊ុយក្រែន ព្រមាន​​ថា ​រុស្ស៊ី​នឹង​វាយសង្គ្រប់​ទី​ក្រុង​គៀវ​នា​ប៉ុន្មាន​ខាង​មុខ

ភ្នំពេញ៖ ​ប្រធានាធិបតី​អ៊ុយក្រែន Zelensky បាន​ព្រមាន​ក្នុងវីដេអូ​​​ថ្លែង​ការណ៍​​មួយ​ថា ​រុស្ស៊ី​នឹង​វាយសង្គ្រប់​ទី​ក្រុង​គៀវ​នា​ប៉ុន្មាន​ខាង​មុខ។«យប់នេះនឹងមានការលំបាកខ្លាំងណាស់ ប៉ុន្តែ​ពេល​ព្រឹក​នឹងចូល​មក​ដល់»។

ក្នុង​ការ​បង្ហាញ​មុខ​ពេល​យប់​ជ្រៅ​ដ៏​រំជើប​រំជួល លោក​ Zelensky បាន​បន្ត​ថា ៖«រាត្រី​នេះ សត្រូវនឹងប្រើកម្លាំងដែលមានទាំងអស់ ដើម្បីបំបែកការតស៊ូរបស់​ពួក​យើង។ យប់​នេះ ​ពួកគេនឹងបើកការវាយប្រហារ»។

«រាត្រី​នេះ យើង​ត្រូវ​តែ​តស៊ូ»។ លោក​បាន​ប្តេជ្ញា​ចិត្ត និង​បញ្ជាក់​​ថា ៖«ជោគ​វាសនា​របស់​អ៊ុយក្រែន​កំពុង​​ត្រូវ​បាន​សម្រេច​នា​ពេលឥឡូវ​​នេះ»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds