កងកម្លាំងអ៊ុយក្រែនសម្លាប់ទាហានរុស្ស៊ីជាង១ ០០០នាក់ហើយ
ក្រុងគៀវ៖ ចាប់តាំងពីរុស្ស៊ីវាយលុកប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍មក កងកម្លាំងអ៊ុយក្រែនបានសម្លាប់ទាហានរុស្ស៊ីជាង១ ០០០នាក់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ដកស្រង់សម្តីក្រសួងការពារជាតិអ៊ុយក្រែន។
លើសពីនេះ អ៊ុយក្រែនបានបំផ្លាញរថក្រោះរុស្ស៊ីជាង៣០គ្រឿង យន្តហោះ៧គ្រឿង និងឧទ្ធម្ភាគចក្រចំនួន៦គ្រឿងទៀតផង។
កាលពីយប់ថ្ងៃសុក្រ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីមួយគ្រឿង ដែលដឹកទាហានឆ័ត្រយោងចំនួន ១៥០នាក់នៅជាយក្រុង គៀវ។
យោធាអ៊ុយក្រែននិយាយថា យន្តហោះមួយគ្រឿងនេះបានធ្លាក់នៅជិតតំបន់ Vasylkiv ដែលមានចម្ងាយជាង ៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង គៀវ៕