១ ថ្ងៃហើយនៅតែរក Tangmo មិនឃើញ ស្រាប់តែគ្រូ Jane ធ្វើពិធីងងឹតសុំផ្លូវក៏ឃើញរឿងព្រឺក្បាលទាំងនេះ
ហេតុការណ៍បាត់ខ្លួនរបស់តារាស្រី Tangmo ហាក់កាន់តែក្តៅគគុក ក្រោយក្រុមកងកម្លាំងបានចំណាយពេលអស់ជាង ៣០ ម៉ោង ដើម្បីរុករករូបនាង នៅតាមដងទន្លេចៅផាយ៉ា ដោយមានទាំងការជ្រមុជទឹក និង ការជិះស្វែងរកលើផ្ទៃទឹក ប៉ុន្តែរហូតមកទល់ពេលនេះនៅតែគ្មានដំរួយអ្វី។
យ៉ាងណាមិញ នៅវេលា ម៉ោង ២ និង ០០ នាទីរំលងអធ្រាត្រចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ គេបានសង្កេតឃើញវត្តមានអ្នកគ្រូ Jane Yantip ដែលជាគ្រូផ្នែកអរូប្បិយល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃ បានទៅដល់ទីតាំងកើតហេតុដើម្បីរៀបចំពិធីបើកផ្លូវងងឹត ជួយក្នុងការស្វែងរកតារាស្រី Tangmo។
អ្នកគ្រូ Jane បានរៀបរាប់ថា ៖ «អ្នកគ្រូបានតាមដានព័ត៌មានមករហូត ហើយក៏ដឹងដំណឹងខ្លះទាក់ទងនឹងហេតុការណ៍ លុះព្រឹកថ្ងៃទី ២៥ កុម្ភៈ អ្នកគ្រូបានទៅធ្វើបុណ្យ ហើយត្រឡប់មកផ្ទះវិញ ប្អូនស្រីក៏បបួលអ្នកគ្រូមកចូលរួមចែកបុណ្យដល់ Tangmo»។
«ក្រោយប្អូនស្រីបបួល ក៏សម្រេចចិត្តមកតែម្តងព្រោះជាការជួយដោយស្ម័គ្រចិត្តរបស់អ្នកគ្រូផ្ទាល់។ តែពេលមកដល់ទីតាំងក៏ឃើញមានមនុស្សច្រើនពេក ក៏សម្រេចចិត្តទៅធ្វើសមាធិ នៅមាត់ទឹកចំណុចស្ពានព្រះរ៉ាម ៥»។
«អំឡុងពេលសមាធិអ្នកគ្រូបានឃើញបន្ទប់ក្រោមទឹក ចម្ងាយប្រមាណជាង ៣ គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ហើយក្រោយមកក៏អ្នកគ្រូបានឡើងទូក អំឡុងពេលជិះទូកជាមួយក្រុមអ្នកស្វែងរក អ្នកគ្រូបានសូត្រមន្តមករហូត ដោយសុំឱ្យវត្ថុសក្តិសិទ្ធិដែលគ្រប់គ្រងថែរក្សាទន្លេនេះ សុំជួយបើកផ្លូវ ដើម្បីឱ្យឆាប់រកឃើញ Tangmo មិនថាក្នុងសភាពបែបណា»។
អ្នកគ្រូបានបញ្ជាក់បន្ថែមថា ៖ «អាចចំណាយពេល ២ ថ្ងៃ ទើបអាចរកឃើញ ព្រោះត្រូវរង់ចាំពេលវេលា ច្បាប់ផលកម្ម ច្បាប់ជោគជតា ដោយគ្មានអ្វីអាចបង្ខំបានឡើយ»។
«អំឡុងពេលអ្នកគ្រូជិះទូកឆ្លងកាត់ ស្ពានព្រះរ៉ាមទី ៧ អ្នកគ្រូឃើញមានទីសក្ការៈបូជារបស់ ព្រះម៉ែថាប់ធីម និង អារក្សចាំទីតាំង ហើយអ្នកគ្រូបានសូត្រមន្ត និង ឧទ្ទិសបុណ្យកុសល។ ទោះជាយ៉ាងណា ឧបសគ្គធំក្នុងការស្វែងរក គឺភាពងងឹត ពន្លឺដែលបំភ្លឺទៅគឺមិនដល់ចំណុច ឬ ភ្លឺអាចមើលឃើញច្បាស់នោះឡើយ ហើយចំណុចដែលហាក់ទាក់អារម្មណ៍ខ្ញុំនោះគឺ បរិវេណវត្ត ខេមា»៕