បារាំងសម្រេចពង្រាយទ័ព ៥០០នាក់ និងយុទ្ធោបករណ៍ផ្សេងទៀត ទៅចូលរួមជាមួយកងកម្លាំង ណាតូ នៅក្នុងប្រទេសរ៉ូម៉ានី

បារាំងសម្រេចពង្រាយទ័ព ៥០០នាក់ និងយុទ្ធោបករណ៍ផ្សេងទៀត ទៅចូលរួមជាមួយកងកម្លាំង ណាតូ នៅក្នុងប្រទេសរ៉ូម៉ានីចាប់ពីថ្ងៃសុក្រ បន្ទាប់ពីរុស្ស៊ីបញ្ជូនទ័ពឈ្លានពានអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់សម្តីនាយអគ្គសេនាធិការកងទ័ពបារាំងលោក Thierry Burkhard ។

ឧត្តមសេនីយ៍រូបនេះ បានបន្តថា លើកឡើងថា បារាំងនឹងចាប់ផ្តើមពង្រឹងវត្តមានកងទ័ពរបស់ខ្លួននៅក្នុងទឹកដីអេស្តូនីដែលសមាជិកណាតូនិងមានព្រំដែនស្ថិតនៅក្បែររុស្ស៊ីចាប់ពីខែមីនានេះតទៅ។

រូបភាព៖ កងទ័ពបារាំងដែលចូលរួមក្នុងប្រតិបត្តិការណាតូនៅលើទឹកដីអេស្តូនីឆ្នាំ​២០១៧ (AFP)

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds