ពូទីន៖ អ៊ុយក្រែននឹងមានសេរីភាព ឯករាជ្យ និងមិត្តភាពជាមួយរុស្ស៊ី ហើយប្រតិបត្តិការរបស់រុស្ស៉ីគឺដើម្បីរក្សាសន្តិភាព

(ម៉ូស្គូ)៖ នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកវ៉្លាឌីមៀ ពូទីន បានផ្ញើសារពិសេសមួយតាមរយៈបណ្តាញសង្គមហ្វេសប៊ុកដោយបានលើកឡើងថា អ៊ុយក្រែននឹងមានសេរីភាព និងឯករាជ្យ និងមិត្តភាពជាមួយរុស្ស៊ី ហើយយើងចង់ឱ្យសហរដ្ឋអាមេរិកដកថយពីព្រំដែនរបស់យើង ហើយឈប់ចាប់អ៊ុយក្រែនជាអាយ៉ងរបស់ខ្លួន។ លោកប្រធានាធិបតីបានបញ្ជាក់ថា ប្រតិបត្តិការរបស់រុស្ស៉ីគឺការរក្សាសន្តិភាព។

លោក វ៉្លាឌីមៀ ពូទីន បានផ្ញើសារដោយបានរៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

យើងចង់បានសន្តិភាព!
យើងចង់ជជែក និងចរចាដោះស្រាយ។ យោងតាមកិច្ចព្រមព្រៀងទីក្រុង Minsk យើងបានផ្តល់ឱ្យអ៊ុយក្រែននូវឱកាសដើម្បីធ្វើសមាហរណកម្មសាធារណរដ្ឋ Donbass ឡើងវិញ។ អ៊ុយក្រែនគ្រាន់តែត្រូវបញ្ឈប់ការបាញ់ប្រហារនៅតំបន់លំនៅដ្ឋាន និងស្តាប់មនុស្សដែលរស់នៅទីនោះ។ យើងចង់និយាយទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែជាការឆ្លើយតប យើងបានជួបប្រទះតែការព្រងើយកន្តើយចំពោះសំណួររបស់យើង។

ប៉ុន្មានឆ្នាំមកនេះ លោកខាងលិចបានគាំទ្ររបបអ៊ុយក្រែន ដោយជំរុញឱ្យរបបនេះធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ប៉ុន្មានឆ្នាំមកនេះ ពួកយើងបានស្នើកុំឱ្យបំពាក់អាវុធដល់អ្នកជិតខាងរបស់យើង ព្រោះអាវុធទាំងនេះត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិលនៅ Donbass ។ មតិរបស់យើងត្រូវបានគេមិនអើពើ។ នៅព្រំដែនរបស់យើង ពួកគេបានបង្កើតតំបន់ឈរជើងរបស់ NATO ដោយហ៊ុព័ទ្ឋយើងឱ្យរួមកាន់តែតូច ខណៈពេលដែលយើងបន្តត្រូវបានរងការដាក់ទណ្ឌកម្មចំពោះអ្វីដែលរុស្ស៊ីមិនបានធ្វើ។

យើងមិនបានលេបយក គ្រីមាទេ – ប្រជាមតិត្រូវមួយត្រូវបានធ្វើឡើង ដូច្នេះវាបានត្រឡប់មកយើងវិញ។ យើងមិនបានប្រយុទ្ធនៅ Donbass ទេ វាជាសង្គ្រាមស៊ីវិលនៅអ៊ុយក្រែន។ ប៉ុន្តែឥឡូវអ៊ុយក្រែនបានបើកការវាយប្រហារលើសាធារណរដ្ឋ Donbass ដែលរុស្ស៊ីទទួលស្គាល់។ ហើយប្រធានាធិបតីអ៊ុយក្រែនបាន ប្រកាសក្នុងវេទិកាអន្តរជាតិពីបំណងចង់មានអាវុធនុយក្លេអ៊ែរដើម្បីគំរាមរុស្ស៊ី។ ប្រជាជនអ៊ុយក្រែនគឺជាបងប្អូនរួមជាតិសម្រាប់ជនជាតិរុស្ស៊ី ប៉ុន្តែមេដឹកនាំរបស់ពួកគេ និងសហរដ្ឋអាមេរិក នាំពួកគេចូលទៅក្នុងទីជ្រៅបំផុត ដោយអធិប្បាយស្អប់រុស្ស៊ី។ យើងនឹងជួយរំដោះប្រជាជនអ៊ុយក្រែនជាបងប្អូន។

អ៊ុយក្រែននឹងមានសេរីភាព និងឯករាជ្យ និងមិត្តភាពជាមួយរុស្ស៊ី។ យើងចង់ឱ្យសហរដ្ឋអាមេរិកដកថយពីព្រំដែនរបស់យើង ហើយឈប់ចាប់អ៊ុយក្រែនជាអាយ៉ងរបស់ខ្លួន។ ប្រតិបត្តិការរបស់យើងគឺការរក្សាសន្តិភាព ហើយមានគោលបំណងតែលើការរំសាយកងទ័ពនៃប្រទេសជិតខាងប៉ុណ្ណោះ។ គ្មានជនស៊ីវិលណាម្នាក់នៃប្រទេសជាបងប្អូនគួររងគ្រោះឡើយ!

យើងធ្វើដើម្បីសន្តិភាព! អត់មានសង្រ្គាមទេ! ប៉ុន្តែយើងត្រូវបង្ខំសន្តិភាព និងរំងាប់ពួកអ្នកឈ្លានពាន៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds