ពូទីន ត្រៀមបញ្ជូនគណៈប្រតិភូទៅទីក្រុង Minsk ដើម្បីឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលចង់ចរចា
(កៀវ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមបញ្ជូនគណៈប្រតិភូទៅទីក្រុង Minsk ដើម្បីឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ដែលបានបង្ហោះសារលើ Facebook ទាមទារការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា នៅក្នុងសារវីដេអូថ្មីមួយ ដែលបានបង្ហោះនៅលើហ្វេសប៊ុក នៅថ្ងៃសុក្រនេះប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានអំពាវនាវឱ្យលោក វ្ល៉ាឌីមៀ ពូទីន ចូលតុដើម្បីចរចាគ្នា៕