លោកតាអាយុ ៨០ ឆ្នាំ វេចអាវ ២ កំផ្លេ ស្ម័គ្រចូលបម្រើកងទ័ពអ៊ុយក្រែន ក្រោមមូលហេតុរំជួលចិត្តនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនស្ទើរទូទាំងសកលលោក បានសម្ដែងក្ដីសោកស្ដាយ ក្រោយកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ប្រទេសមហាអំណាចយោធា រុស្សី បានបាញ់មីស៊ីល ចូលទៅកាន់ទឹកដីប្រទេសអ៊ុយក្រែន ដែលសុទ្ធសឹងជាចំណុចទីតាំងយុទ្ធសាស្រ្តសំខាន់ៗ របស់អ៊ុយក្រែន ដែលមានដូចជា ក្រុង Kharkiv, Kramatorsk, Dnipro, Mariupol, Odessa, Zaporizhzhia រួមទាំងទីក្រុងកៀវផងដែរ ដែលធ្វើឱ្យប្រជាជនអ៊ុយក្រែន ឈូរឆរនាំគ្នាភៀសខ្លួនចេញពីទីក្រុង ខណៈអ្នកខ្លះទៀតលាចាកក្រុមគ្រួសារ ដើម្បីចូលរួមជាមួយកងទ័ពនៅក្នុងសមរភូមិមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទន្ទឹមទៅនឹងកាវាយលុកដ៏ក្ដៅគគុក នៅក្នុងប្រទេសអ៊ុយក្រែន បើតាមប្រភពសារព័ត៌មាន Reddit បានបង្ហាញពីសកម្មភាពបុរសវ័យចំណាស់មួយរូប ដែលមានអាយុប្រមាណ ៨០ ឆ្នាំ ទៅហើយ បានយួរកាបូបស្បែកមួយ សំដៅទៅចូលរួមជាមួយកងទ័ពអ៊ុយក្រែន ដែលក្នុងកាបូបតូចនោះ មានអាវយឺតចំនួន ២ ខោមួយគូ ច្រាសដុសធ្មេញ និង សាំងវិចចំនួន ២ ទៅ ៣ ដុំសម្រាប់អាហារពេលថ្ងៃត្រង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ នៅក្នុងសកម្មភាពជាមួយឆន្ទៈទឹកចិត្តចង់ចូលរួម បុរសវ័យ ៨០ ឆ្នាំ ខាងលើ បានបញ្ជាក់ឱ្យបានដឹងថា​ លោកធ្វើវាដើម្បីកូនចៅជំនាន់ក្រោយរបស់លោក ដែលនេះបង្ហាញពីឆន្ទៈ និងភាពអង់អាចរបស់ពលរដ្ឋអ៊ុយក្រែន ក្នុងការលះបង់អាយុជីវិតរបស់ខ្លួន ដើម្បីភាពត្រចះត្រចង់ ដល់មនុស្សជំនាន់ក្រោយរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds