ត្រូវគេថតបានពីសកម្មភាព ប្រធានាធិបតីអ៊ុយក្រែន គឺនៅជួរមុខប្រយុទ្ធដើម្បីប្រជាជនរបស់គាត់ !
ប្រទេសអ៊ុយក្រែន : ក្រុមអ្នកសារព័ត៌មាន បានប្រមាញ់ ឃើញពីសកម្មភាព របស់ប្រធានាធិបតីអ៊ុយក្រែន គឺគាត់នៅជួរមុខប្រយុទ្ធដើម្បីប្រជាជនរបស់គាត់ ដូចអ្វីដែលគាត់ប្រកាសមិនរត់ចេញពីទីក្រុងKyivរបស់អ៊ុយក្រែននោះឡេីយ។ ប្រធានាធិបតី Zelensky បានលើកអាវុធ និងចូលរួមជាមួយកងទ័ព ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។ លោក Zenlensky ជាប្រធានាធិបតិរបស់ប្រទេសអ៊ុយក្រែន អតីតជាតារាភាពយន្តនិងជាតារាកំប្លែងដែលស្ថិតក្នុងតំណែងជាមេដឹកនាំប្រទេសតាំងពីឆ្នាំ2019មក ។
គួរអោយអាសូរ មេដឹកនាំរូបនេះដែលថ្លែងព្រឹកមិញថា, «យើងត្រូវគេបោះបង់ចោលឲ្យនៅម្នាក់ឯងក្នុងសង្គ្រាមការពារប្រទេសជាតិរបស់ខ្ញុំ។ តើអ្នកណាដែលបានត្រៀមលក្ខណចូលរួមជាមួយយើងខ្ញុំ យើងមិនឃើញមានអ្នកណាទាំងអស់ អ្នកណាក៏ភ័យខ្លាច»។ ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថា លោកពិតជាខកចិត្តយ៉ាងខ្លាំងចំពោះមេដឹកនាំលោកខាងលិច បានត្រឹមតែនិយាយ។ ប្រធានាធិបតីអ៊ុយក្រែនក៏បានសួរទៅប្រមុខដឹកនំាប្រទេសតំបន់អឺរ៉ុបទាំង ២៧ ថាតើអ៊ុយក្រែនអាចចូលជាសមាជិកណាតូបានដែរឬទេ? មនុស្សគ្រប់គ្នាខ្លាច មិនហានឆ្លើយតបនោះឡើយ ។ ប៉ុន្តែយើងមិនខ្លាចឡើយនឹងតស៊ូដល់ទីបញ្ចប់៕