ម្តាយ Tangmo ជ្រួលច្រាលចិត្តសឹងស្ទះ ទម្លាយរឿងយ៉ាងរំជួលមួយ មុនកូនស្រីធ្លាក់ចូលទន្លេ
ថ្មីៗនេះមហាជនថៃជាច្រើនកំពុងតែផ្ទុះការភ្ញាក់ផ្អើលខ្លាំង ខណៈឮថាតារាស្រី Tangmo Nida បានធ្លាក់ចូលទៅទន្លេរចៅផាយ៉ាយ៉ាងរន្ធត់ នៅវេលាម៉ោង ១០ និង ៤០ នាទី យប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ។
ជុំវិញហេតុការណ៍ដ៏រន្ធត់មួយនេះ នៅពុំទាន់ទទួលបានដំណឹង ឬ រុករកឃើញតារាស្រីរូបនេះនៅឡើយទេ ដែលជាហេតុធ្វើឱ្យមហាជន ក៏ដូចជាក្រុមគ្រូសាររបស់នាងកំពុងតែព្រួបារម្ភស្ទើរតែទប់ស្មារតីលែងនឹងទៅហើយ។
យ៉ាងណាមិញ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ម្តាយរបស់តារាស្រី Tangmo ក៏បានមកដល់កន្លែងកើតហេតុ លោកស្រីថែមទាំងទម្លាយរឿងរ៉ាវមុនកើតហេតុទាំងរំជួលចិត្តថា ៖ «នៅម៉ោង ១០ យប់ថ្ងៃកើតហេតុ លោកស្រីបានមានអារម្មណ៍ប្លែក នឹកកូនស្រីខុសពីធម្មតា រហូតលោកស្រីក៏បានខលទៅកូនស្រី តែមិនមានអ្នកណាលើកទូរសព្ទលោកស្រីឡើយ អ្នកបម្រើក៏ដឹងរឿងកូនស្រីបាត់ខ្លួន តែលាក់មិនឱ្យលោកស្រីដឹងទៀត។ ២ ថ្ងៃមុនកើតហេតុ នាងទើបមកលេងម្តាយរួច ទាំងដែលរាល់ដងនាងរវល់មិនសូវបានមកនោះទេ មួយវិញទៀតតាមធម្មតាកូនស្រីរបស់លោកស្រីមិនសូវទៅកម្សាន្តប៉ុន្មាននោះទេ ហើយកូនស្រីរបស់លោកស្រីហែលទឹកពូកែណាស់ ពិតនៅមានសង្ឃឹមថាកូនស្រីនឹងនៅមានជីវិត»។
យ៉ាងណាមិញ រឿងរ៉ាវដ៏សែនរំជួលចិត្ត និង តក់ស្លុតមួយនេះ កំពុងតែធ្វើឱ្យមហាជនទាំងអស់កើតក្តីព្រួយបារម្ភចំពោះតារាស្រី Tangmo ជាខ្លាំង ថែមទាំងសង្ឃឹមថានាងនៅមានជីវិត ហើយពេលនេះអ្នកគាំទ្រកំពុងតែបួងសួងសុំឱ្យនាងរួចផុតគ្រោះថ្នាក់៕