ក្រោយទទួលបាន ភាពស្វារគមន៏យ៉ាងកកក្តៅ ធ្វេី អោយអារម្មណ៏ លោកស្រី Angelina Jolieទម្លាយអារម្មណ៏បែបនេះថា…!
មហាជនទូទៅ ក៏ដូចជា អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន កំពូលតារាភាពយន្ត ហូលីវូដ ដ៏ល្បី គឺ លោកស្រី Angelina Jolie នោះ ហើយមកទល់ពេលនេះ ប្រជាជនខ្មែរ មិនតិចនាក់ទេ នៅតែគាំទ្រ និងចាប់អារម្មណ៍ខ្លាំងដដែល មិនប្រែចិត្តឡើយ។
ពេលមកដល់ប្រទេសកម្ពុជា លើកនេះភ្លាម គេឃើញ លោកស្រី Angelina Jolie លេចមុខ នៅទឹកដីអង្គរ ខេត្តសៀមរាប តែម្តង ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី រួចក៏បន្តដំណើរឆ្គោះទៅ ខេត្តបាត់ដំបង។
លុះមកដល់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ម្សិលម៉ិញនេះ លោកស្រី បានមកដល់ទីក្រុងភ្នំពេញ ហើយបានជិះម៉ូតូកង់បីឥណ្ឌា យ៉ាងសាមញ្ញ ចូលផ្សារទួលទំពូង ដើរទិញវត្ថុអនុស្សាវរីយ៍ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ព្រឺត និងបានថតរូបជាមួយ យ៉ាងស្និតស្នាលបំផុត។
ចំពោះអ្នក ដែលបានជួបផ្ទាល់ បានប្រាប់ថា លោកស្រី Angelina Jolie គឺជាមនុស្សម្នាក់ ពិតជា រួសរាយ រាក់ទាក់ ស្រស់ស្អាត ថែមទំាងចូលចិត្ត ធ្វើខ្លួន យ៉ាងសាមញ្ញបំផុត ពិតជា គួរឲ្យគោរព ស្រឡាញ់ខ្លាំងណាស់។
មួយវិញទៀត ក្រោយឃើញ ពុកម៉ែ បងប្អូន ទទួលស្វាគមន៍ យ៉ាងកក់ក្តៅបែបនេះ ធ្វើឲ្យ លោកស្រី Angelina Jolie ទប់ចិត្តលែងជាប់ហើយ ក៏ទំលាយអារម្មណ៍ទំាងនេះ ចេញមក នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅលើបណ្តាញសង្គម Instagram ដោយសរសេរ ថា
“រយៈពេល ២ ទៅ ៣ ថ្ងៃនេះ ពេលដែលខ្ញុំបានមកដល់ ប្រទេសកម្ពុជា ម្តងទៀត ខ្ញុំពិតជា មានអារម្មណ៍ រំភើប រំជួលចិត្ត យ៉ាងខ្លាំង ដោយទទួលបានការស្វាមគន៍ យ៉ាងកក់ក្តៅ ពីអ្នកទំាងអស់គ្នា។ ទីនេះហើយ គឺជាទីកន្លែងដ៏ពិសេស សម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអានសំណេរទំាងមូល ជាភាសាអង់គ្លេស ដែលលោកស្រី បានសរសេរ ៖
“A few days in Cambodia among the warm local people, and I feel my soul is recovering. This has always been a special country for me and our family.
Happy to be reunited with friends and colleagues at MJP Foundation in Samlot district. The entirely local team runs programs for health and education and conservation. I spent some time with forest rangers discussing land encroachment, poaching and mapping patrol routes.”៕